បន្ទាយមានជ័យ៖ យុវជនម្នាក់ ត្រូវបានកម្លាំង នគរបាល នៃអធិការ ស្រុកម៉ាឡៃ ឃាត់ខ្លួនពីបទមនុស្ស ឃាតដោយចេតនា ។ ការឃាត់ខ្លួននេះ ធ្វើឡើង បន្ទាប់ពីមានយុវជនម្នាក់ បានស្លាប់ ដោយសារឆក់ នឹងអន្ទាក់ ដែលជនសង្ស័យរាយ សម្រាប់ឆក់ជ្រូកព្រៃ នៅចំនុចភូមិ-ឃុំទួលពង្រ ស្រុកម៉ាឡៃ កាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៤ ។

លោក សៅ ប៊ុន អធិការនគរបាល ស្រុកម៉ាឡៃ បានអោយដឹងថា ជនរងគ្រោះដែលត្រូវ អន្ទាក់ឆក់ជ្រូកព្រៃ ឆក់ស្លាប់ មានឈ្មោះ ហ៊ុំ ហ៊ន ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិ-ឃុំទួលពង្រ ខេត្តបន្ទាយមានជ័យ ។ យុវជនរងគ្រោះ ត្រូវបានគេប្រទះ ឃើញស្លាប់ កាលពីព្រឹក ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៤ នៅចំណុចដាក់ អន្ទាក់ខាងលើ ។

យោងតាមការ ធ្វើកោសល្យបច្ចយ័ និងសាក្សី ដែលបានឃើញហេតុការណ៍ ដាក់អន្ទាក់ជ្រូកព្រៃ ពីសំណាក់ជនសង្ស័យ និងឳពុកសមត្ថកិច្ច បានកំណត់មុខសញ្ញាឈាន ដល់ការឃាត់ យុវជនឈ្មោះ ផន ភាស់ អាយុ២០ឆ្នាំ ឯឳពុកឈ្មោះ ផន ភី បានគេចខ្លួនបាត់ ។

បច្ចុប្បន្ន ជនសង្ស័យត្រូវបាន បញ្ជូនខ្លួន មកស្នងការដ្ឋាន នគរបាលខេត្ត ដើម្បីចាត់ការបន្ត ៕




បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]