ប្រេស៊ីល៖ មនុស្សមួយក្រុម ដែលស្ថិតនៅដាច់ពីគេ ក្នុងព្រៃអាម៉ាហ្សូន បានចាប់ផ្ដើមប្រឈមមុខ នឹងអ្នកភូមិជា លើកដំបូង ដែលស្ថិតក្នុងរដ្ឋ Acre នេះបើយោងទៅតាម សម្ដីរបស់អជ្ញាធរ។

យ៉ាងណាមិញ វីដេអូមួយខ្សែ ដែលទើបតែបង្ហោះ កាលពីថ្មីៗនេះ ដោយ FUNAI ដែលជាស្ថាប័នគ្រប់គ្រង ជនជាតិភាគតិច នៃប្រទេសនេះ បានបង្ហាញឲ្យ ឃើញ ពីពួកក្រុមកុលសម្ព័ន្ធ ដែលមិនធ្លាប់ បានជួបមនុស្ស ខាងក្រៅនេះ បានធ្វើទំនាក់ ទំនងជាលើក ដំបូងជាមួយនឹង អ្នកភូមិ ដែលនៅក្បែរនោះ។ តាមរយៈអ្នកជំនាញ បានជឿជាក់ថា ពួកកុលសម្ព័ន្ធ ទាំងនេះ បានចាកចេញពីកន្លែង ពួកគេធ្លាប់រស់នៅ ដោយសារតែ ចង់ស្វែងរក កន្លែងសុវត្ថិភាព ក្រោយពី មានការយាយីពី ពួកកាប់ព្រៃខុសច្បាប់ និងពួកជួញដូរ គ្រឿងញៀន។ 

ជាមួយគ្នានោះដែរ ខ្មែរឡូត ធ្លាប់បានចុះផ្សាយពី ព័ត៌មានទាក់ទងទៅនឹង ភាពភ្ញាក់ផ្អើលរបស់ ក្រុមមនុស្ស ដែលមិនធ្លាប់ឃើញយន្ដហោះ និងគ្មាន ទំនាក់ទំនងជាមួយនឹង មនុស្សខាងក្រៅពិភពលោក! និង វីដេអូដំបូងបង្អស់ ដែលថតបានមនុស្សព្រៃ នៅព្រៃអាម៉ាហ្សូន

ចង់ជ្រាបច្បាស់ ពីទំនាក់ទំនង រវាងពួកគេ សូមទស្សនាវីដេអូទាំងអស់គ្នា៖


ប្រភពពី បរទេស

កែសម្រួលដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]