បាងកក៖ ថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ ២០១៤-ក្រុមហ៊ុនអេសស៊ីជី ប្រកាសពីសកម្មភាព អាជីវកម្មរបស់ខ្លួន សម្រាប់ត្រី មាសទី២ ឆ្នាំ ២០១៤ ជាមួយនឹងកំណើន ប្រាក់ចំណូលដោយសារ តម្លៃសារធាតុគីមីមាន ការកើនឡើង តែប្រាក់ចំណេញ មានការថយចុះ។

ដោយមានការជឿជាក់ លើការលូតលាស់ប្រកប ដោយនិរន្តរភាព នៃសេដ្ឋកិច្ចក្នុង ប្រទេសថៃ និងតំបន់ អាស៊ាន ក្រុមហ៊ុននៅតែបន្ត អភិវឌ្ឍបន្ថែម លើផលិតផល និងសេវាកម្ម ក៏ដូចជាបន្តពង្រីក អាជីវកម្មរបស់ ខ្លួនបន្ថែម ទៀតនៅក្នុង ប្រទេសថៃ និងតំបន់អាស៊ាន។

លោក Kan Trakulhoon ដែលជាប្រធាន & នាយកប្រតិបត្តិ របស់ក្រុមហ៊ុន អេសស៊ីជី បានបង្ហាញ របាយការណ៍ ហិរញ្ញវត្ថុរួមរបស់ អេសស៊ីជី សម្រាប់ ត្រីមាសទី២ ឆ្នាំ ២០១៤ ដោយប្រាក់ចំណូល ពីការលក់មាន ចំនួន ៣,៨៤៥លានដុល្ លាមានការកើនឡើង ១៧% ធៀបនឹងរយៈ ពេលដូចគ្នាក្នុងឆ្នាំ ២០១៣ ដោយសារតម្លៃ សារធាតុគីមីមានការ កើនឡើង។ ប្រាក់ចំណេញមាន ចំនួន ២៦៣ លានដុល្លារ មានការថយចុះ ១៤% ធៀបនឹងរយៈ ពេលដូចគ្នាក្នុងឆ្នាំ ២០១៣ ដោយសារ សកម្មភាព វិនិយោគរបស់ អេសស៊ីជី មានការថយចុះ និងប្រាក់ដែលទទួល បានពីការលក់សារធាតុ គីមីមានការថយចុះ។

សម្រាប់ឆមាសទី១ ឆ្នាំ ២០១៤ ប្រាក់ចំណូល អេសស៊ីជី ពីការលក់ ដែលបានធ្វើរបាយការណ៍ មាន ៧,៥៧៣ លានដុល្លារ មានការកើនឡើង ១៤% ធៀបនឹងរយៈពេល ដូចគ្នាក្នុងឆ្នាំ ២០១៣ ដោយទទួលបាន ពីគ្រប់អាជីវកម្ម។ ប្រាក់ចំណេញ សម្រាប់រយៈពេលនេះ បានថយចុះ ១០% ធៀបនឹងរយៈពេល ដូចគ្នាក្នុង ឆ្នាំ ២០១៣ មកត្រឹម ៥១៩ លានដុល្លារ ដោយសារប្រាក់ចំណូល ដែលទទួលបានពីការ លក់សារធាតុគីមី មានការថយចុះ។

សម្រាប់ប្រតិបត្តិការរួមរបស់ អេសស៊ីជី នៅតំបន់ អាស៊ាន (លើកលែងប្រទេសថៃ) ចំណូលពីការលក់ក្នុង ត្រីមាសទី២ ឆ្នាំ ២០១៤ មានការកើនឡើង ១៧% ធៀបនឹងរយៈពេលដូច គ្នាក្នុងឆ្នាំ ២០១៣ មានចំនួន ៣៤២ លានដុល្លារ ដែលស្មើនឹង ៩% នៃប្រាក់ចំណូល សរុបពីការលក់របស់ អេសស៊ីជី។

គិតត្រឹមថ្ងៃ ៣០ ខែមិថុនា ឆ្នាំ ២០១៤ ទ្រព្យសរុបរបស់ អេសស៊ីជី មានចំនួន ១៤,២៥០ លានដុល្លារ ខណៈទ្រព្យសរុបរបស់ អេសស៊ីជី នៅតំបន់អាស៊ាន មានចំនួន ២,៣៦៧ លានដុល្លារ ដែលស្មើនឹង ១៧% នៃទ្រព្យសរុបរបស់ អេសស៊ីជី។

យោងតាមរបាយការណ៍ ក្នុងត្រីមាសទី២ ឆ្នាំ ២០១៤ អេសស៊ីជី ក្នុងប្រទេសកម្ពុជា មានទ្រព្យសរុប ២២២ លានដុល្លារ មានកំណើន ៤៣% ធៀបនឹងរយៈ ពេលដូចគ្នា ក្នុងឆ្នាំ ២០១៣។ ក្រុមហ៊ុនបានចេញ របាយការណ៍ប្រាក់ ចំណូលពីការលក់ក្នុង ត្រីមាសទី២ ឆ្នាំ ២០១៤ ចំនួន ៣០ លានដុល្លារ មានកំណើន ១៤១% ធៀបនឹងរយៈ ពេលដូចគ្នាក្នុងឆ្នាំ ២០១៣ ទទួលបានពីកំណើន ប្រាក់ចំណូលពីការលក់ របស់ក្រុមហ៊ុន កំពត ស៊ីមេន ដែលជា ក្រុមហ៊ុនផលិតស៊ីម៉ងត៍ ធំជាងគេក្នុង ប្រទេសកម្ពុជា។ សូមបញ្ជាក់ដែរថា សំណង់រោងចក្រ ផលិតស៊ីម៉ងត៍ទី២ ដែលមាន សមត្ថភាពផលិត ០,៩ លានតោន ក្នុងមួយឆ្នាំ កំពុងវិវត្តទៅតាមគម្រោង ដោយរំពឹងថានឹងអាច ដំណើរការនាពាក់ កណ្តាលឆ្នាំ ២០១៥។

នៅឆមាសទី១ ឆ្នាំ ២០១៤ អេសស៊ីជី ក្នុងប្រទេសកម្ពុជា បានចេញរបាយការណ៍ ប្រាក់ចំណូលពីការ លក់ មានចំនួន ៦១ លានដុល្លារ មានកំណើន ៤៧% ធៀបនឹងរយៈពេល ដូចគ្នាក្នុងឆ្នាំ ២០១៣។

លោក Kan បានបន្ថែមថា អេសស៊ីជី នឹងបន្តអភិវឌ្ឍ បន្ថែមលើផលិតផល និងសេវាកម្ម ដើម្បីបង្កើតនិរន្តរភាព នៃភាពជាក្រុមហ៊ុន ឈានមុខគេនៅ តំបន់អាស៊ាន។ នៅឆមាសទី១ ឆ្នាំ ២០១៤ ការលក់ផលិតផល ដែលបានអភិវឌ្ឍ បន្ថែមមានចំនួន ២,៦០១ លានដុល្លារ មានកំណើន ១៤%ធៀបនឹងរយៈពេល ដូចគ្នាក្នុងឆ្នាំ ២០១៤ស្មើនឹង ៣៤% នៃការលក់ សរុបរបស់ អេសស៊ីជី។ លើសពីនេះទៅទៀត ការលក់ផលិតផល "អេសស៊ីជី អេកូ វែល្យូ (SCG eco Value)” របស់ អេសស៊ីជី មានចំនួន ២,២៨២ លានដុល្លារ មានកំណើន ៤៦% ស្មើនឹង ៣០% នៃការលក់ សរុបរបស់ អេសស៊ីជី។

“អេសស៊ីជី នៅតែមានការជឿជាក់ថា សេដ្ឋកិច្ចនៅទូទាំង តំបន់អាស៊ាន នឹងបន្តការរីកលូតលាស់ រយៈពេលវែង បន្តទៀត។ ភ្ជាប់ជាមួយការ នាំចេញដែលរំពឹងថា នឹងមានសកម្មភាពខ្លាំង និងកំណើនការ ប្រើប្រាស់ និងជំនឿជាក់ លើអាជីវកម្ម យើងនឹងអាចឃើញ បម្រែបម្រួលល្អ ប្រសើរនៅក្នុង វិស័យសេដ្ឋកិច្ច។ អេសស៊ីជី បានចេញ របាយការណ៍ពីការ នាំចេញក្នុង ត្រីមាសទី២ ឆ្នាំ ២០១៤ មានចំនួន ១,១៦៥ លានដុល្លារ មានកំណើន ៣៣% ធៀបនឹងរយៈពេល ដូចគ្នាក្នុងឆ្នាំ ២០១៣។ ក្រុមហ៊ុនរំពឹងថាកា រនាំចេញនឹងកើនឡើង ជាងឆ្នាំមុន ដោយសារតែកំណើន ផលិតកម្ម និងលទ្ធផលល្អ នៃគ្រប់អាជីវកម្ម ដែលជួយដល់ការ ផលិតបន្ថែម នៃផលិតផលនាំចេញ។ អេសស៊ីជី ក៏នៅតែបន្តពង្រីក អាជីវកម្មរបស់ខ្លួន និងជំរុញការវិវត្តន៍ លើគម្រោងរបស់ខ្លួន នៅតំបន់អាស៊ាន ដូចជា រោងចក្រផលិត ស៊ីម៉ងត៍នៅ ឥណ្ឌូនេស៊ី កម្ពុជា មីយ៉ាន់យ៉ា និងឡាវ ក៏ដូចជា សារធាតុគីមីចម្រុះ នៅប្រទេសវៀតណាម ដើម្បីក្លាយ ជាអាជីវកម្មឈានមុខគេ ប្រកបដោយនិរន្តរភាព ក្នុងតំបន់អាស៊ាន” នេះបើតាមការ ឲ្យដឹងរបស់ លោកKan។




អំពីក្រុមហ៊ុន អេសស៊ីជី

អេសស៊ីជី ជាក្រុមហ៊ុនឈានមុខគេមួយ ក្នុងតំបន់អាស៊ាន ដែលដំណើរការ អាជីវកម្មសំខាន់ៗ ចំនួនបីគឺ ស៊ីម៉ងត៍ និងសម្ភារ សំណង់ អេសស៊ីជី សារធាតុគីមី អេសស៊ីជី និងក្រដាស អេសស៊ីជី។ ដោយមានក្រុមហ៊ុន ជាង ២០០ និងបុគ្គលិកប្រមាណ ៤៩,០០០ នាក់ ស្ថិតក្រោម អាជីវកម្មរបស់ខ្លួន អេសស៊ីជី តែងផលិត និងចែកចាយផលិតផល និងសេវាកម្មដែលមាន គុណភាពខ្ពស់ ឆ្លើយតបចំពោះតម្រូវ របស់អតិថិជននា ពេលបច្ចុប្បន្ន និងអនាគត។

ជាមួយទស្សនវិស័យក្លាយជាអាជីវកម្មប្រកប ដោយនិរន្តរភាពឈានមុខគេ ក្នុងតំបន់អាស៊ាន អេសស៊ីជី បានពង្រីកអាជីវកម្ម របស់ខ្លួនពាសពេញ តំបន់អាស៊ាន ហើយកម្ពុជាក៏ ជាប្រទេស មួយដែលស្ថិត ក្នុងគោល ដៅយុទ្ធសាស្រ្ត របស់អាជីវកម្មនេះដែរ តាំងពីឆ្នាំ ១៩៩២ មកម៉្លេះ។ អេសស៊ីជី បានដំណើរការ អាជីវកម្មក្នុង ប្រទេសកម្ពុជា អស់រយៈពេលជាង ២០ ឆ្នាំមកហើយ ដោយបច្ចុប្បន្ន មានក្រុមហ៊ុនចំនួន ៥ គឺ Kampot Cement Co.,Ltd., SCG Concrete Roof Co.,Ltd, CPAC Cambodia Co.,Ltd, CPAC Concrete Product (Cambodia) Co.,Ltd និង SCG Trading (Cambodia) Co.,Ltdដែលបុគ្គលិកក្នុង មូលដ្ឋានប្រមាណ ជាង ៥០០ នាក់ត្រូវបានផ្តល់ ការងារឲ្យធ្វើ។

បញ្ចូលអត្ថបទ ដោយម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]