រាជធានីភ្នំពេញ ៖ ប៉ូលិសការិយាល័យព្រហ្មទណ្ឌកម្រិត ស្រាលនៃស្នងការដ្ឋាន នគរបាល រាជធានីភ្នំពេញ ដឹកនំាដោយ លោកវរសេនីយ៍ទោ ជាវ វិបុល អនុប្រធាន ការិយាល័យ បានដឹកនំាកម្លំាង ឃាត់ខ្លួនលោកស្រី រ័ត្ន សុភាព ប្រធានក្រុមហ៊ុន រ័ត្ន សែនសុភាព និង ជាថៅកែផ្សារ ព្រែកព្នៅ ។

ហេតុការណ៍ឃាត់ខ្លួននេះ បានធ្វើឡើង នៅម៉ោង ៩និង៣០នាទីព្រឹកថ្ងៃទី០១ សីហា ២០១៤ ខណៈដែល លោកស្រី រ័ត្ន សុភាព កំពុងជិះរថយន្ត Luxus មួយគ្រឿងក្បែរ របងស្តាតចាស់ ។

គេមិនទាន់ដឹងថាតើការឃាត់ខ្លួន ថៅកែផ្សារព្រែកព្នៅនេះ ពាក់ព័ន្ឋនឹងបទល្មើស អ្វីនោះទេ គ្រាន់តែដឹងថា គឺធ្វើឡើងតាមដីកា បង្គាប់ឲ្យនាំខ្លួនរបស់ លោកស្រីចៅក្រម ពេជ្រ ម៉ារ៉ែន តែប៉ុណ្ណោះ ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]