ថៃ៖ នាង Savika “Pinky” Chaiyadech ដែលកាលពីមុន នាងធ្លាប់សម្ដែងជា តួអង្គ ផ្កាយព្រឹកកាល ពីនៅវ័យក្មេង បានប្រកាសជា សាធារណៈថា បុរសជំនួញ វ័យជ្រេបន្ដិច បានយកឈ្នះបេះដូង នាងហើយ នាពេលនេះ។

យ៉ាងណាមិញ នាង  Savika ដែលមានមុខមាត់ ស្រដៀងនឹង ស្រីឥណ្ឌានេះ និងមានវ័យ ២៨ឆ្នាំ បានថ្លែងជាសាធារណៈថា នាងនឹងរៀបការ ជាមួយនឹង គូដណ្ដឹង លោក Itthi Chavalitdhamrong អាយុ ៣៨ឆ្នាំ ជាផ្លូវការ នាខែ កញ្ញា ខាងមុខនេះ នៅសណ្ឋាគារលំដាប់ថ្នាក់ ខ្ពស់ Dusit Thani ក្នុង បាតាយ៉ា ប្រទេសថៃ។ គួរបញ្ជាក់ថា នេះមិនមែនជាលោកទីមួយទេ ដែលបុរសជា អ្នកជំនួញនេះ មានទំនាក់ ទំនងស្នេហាជាមួយនឹង តារាសិល្បះថៃនោះ ដែលក្នុងនោះ មានដូចជា នាង May Pitchanart, Tangmo Pattaratida, Kree Passaweepitch និង Sara Malakul Lane ។ 

តាមប្រភពព័ត៌មានរបស់ប្រទេសថៃ បានបញ្ជាក់ ឲ្យដឹងថា លោក Itthi គឺអ្នកជំនួញខាង អចលនទ្រព្យ ដែលលោក បានកាន់កាប់ សណ្ឋាគារជាច្រើន នៅក្នុង បាតាយ៉ា៕




ប្រភពពី បរទេស

កែសម្រួលដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]