ចិន៖ លោកតាម្នាក់ ដែលមានវ័យរហូតដល់៩០ ឆ្នាំទៅហើយ បានប្រាប់ឲ្យដឹងថាគាត់មានបំណង ប្រាថ្នាជាលើកចុងក្រោយមួយគឺ ចង់ ឃើញចៅ ប្រុសរបស់គាត់ឈ្មោះ Bachelor រៀបការ មុនពេល ដែលគាត់លា ចាកលោកនេះទៅ។

គេឃើញលោកតាម្នាក់នេះឈរ នៅមុខហាងម៉ាស្សារបស់ចៅប្រុសគាត់ ដោយដៃកាន់នូវផ្ទាំងអក្សរ ដែល សរសេរអក្សរធំៗថា “ សូមជួយ បំពេញ បំណងជាលើកចុងក្រោយរបស់ខ្ញុំ។ ផ្តល់ឱកាស ឲ្យចៅប្រុស របស់ខ្ញុំជួបអ្នក។ ចៅប្រុសរបស់ខ្ញុំនៅរង់ចាំអ្នក”។


លោកតា វ័យ៩០ ឆ្នាំដែលជួយរកប្រពន្ធឲ្យចៅរបស់គាត់

ម្តាយរបស់ bachelor វិញបានប្រាប់ថាគាត់មានកូនទាំងអស់ចំនួន៤ នាក់ ក្នុងនោះប្រុស ៣ និងស្រី ១ ហើយកូន៣ នាក់របស់អ្នកស្រី បាន រៀបការអស់ទៅហើយ នៅឡើយតែ កូនប្រុសគាត់ម្នាក់ដែល ឈ្មោះ bachelor នេះឯង មិនទាន់បានរៀបការនឹងគេ ខណៈដែលអាយុ ជិត ៤០ ឆ្នាំទៅហើយ!។

អ្នកស្រីបន្តថា “bachelor ចាប់ផ្តើមបើកហាងរកស៊ីម៉ាស្សាតាំងពីគេមានវ័យ ២២ ឆ្នាំមកម្ល៉េះ ហើយ ថ្មីៗនេះគេ ទើបតែពង្រីកសាខាថ្មីថែម ទៀត។ ដោយសារតែមូលហេតុមមាញឹកខ្លាំងនឹងការងាររកស៊ី ទើបគេគ្មានពេលគ្រប់គ្រាន់នឹងដើររកនារីណាម្នាក់ ឲ្យត្រូវចិត្តធ្វើជាភរិយា នោះទេ”។

ម្តាយរបស់បុរសវ័យ ៣៦ ឆ្នាំខាងលើប្រាប់ទៀតថា “ពួកយើងលែងបណ្តោយគេធ្វើតាមអំពើចិត្តទៀត ហើយ គឺយើងត្រូវឲ្យគេរៀបការឲ្យ ខានតែ បាន”។

នៅពេលដែលសារព័ត៌មានព្យាយាមទាក់ទងទៅលោក bachelor គាត់បានប្រាប់ការពិតដែលគួរឲ្យ ហួសចិត្ត មួយ។ គាត់និយាយថា តាមពិត លោកតារបស់គាត់មិនមែនទៅឈរកាន់ផ្ទាំងអក្សរ ស្វែងរក ប្រពន្ធឲ្យ គាត់នោះដោយចិត្តឯងនោះទេ គឺ លោក bachelor ខ្លួនឯង ជាអ្នក ជួល ឲ្យលោកតា ធ្វើ រឿងដូច្នេះ។ លោក bachelor ជួលឲ្យតារបស់ខ្លួនឈរនៅមុខហាងម៉ាស្សាជារៀងរាល់ថ្ងៃ ដើម្បីឲ្យ លេខទូរសព័្ទទៅ ដល់នារី ណាដែលមានចំណាប់អារម្មណ៍ ហើយអួតប្រាប់នាងថា គាត់រកបាន ក្នុង១ ខែជាង ២០,០០០ យ័ន (៣២០០ ដុល្លាអាមេរិក)។

មនុស្សជាច្រើនដែលបានដើរកាត់មុខលោកតាដែលឈរកាន់ផ្ទាំងអក្សរស្វែងរកប្រពន្ធឲ្យចៅ បានពោល ពាក្យ សរសើរ ស្ញប់ស្ញែងដល់ លោកតា ទាំងមិនដឹងថាតាមពិតគឺចៅរបស់គាត់ជាអ្នកជួលឲ្យ ធ្វើតែប៉ុណ្ណោះ៕

ប្រភព៖ បរទេស

ដោយ៖ Viroth

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]