ចិន៖ រូបភាពជាច្រើន សន្លឹក បានបង្ហាញពី រថយន្ដម៉ាក Toyota ស៊េរីទំនើបមួយគ្រឿង ត្រូវបានឆាបឆេះ ផ្នែកខាងមុខ និងត្រូវបាន គេចែកចាយ បន្ដបន្ទាប់ ដើម្បីព្រមាន ក្នុងអំឡុងពិធីបុណ្យ ខ្មោចស្រែកឃ្លាន (ខ្មែរនិយម ហៅថា បុណ្យភ្ជំបិណ្ឌ)។

យ៉ាងណាមិញ រូបភាព ទាំងនេះ ត្រូវបាន ផ្ដិតឡើង នៅក្នុងតំបន់មួយនៃ ប្រទេសចិន និងបង្ហាញពី រថយន្ដពណ៌ស មួយគ្រឿង ដែលចតក្បែរ នឹង កន្លែងគេដុត ក្រដាស ហើយជាលទ្ធផល គឺពិតជា អាណោចអាធម៝។ តាមប្រភពព័ត៌មានរបស់  Shin Min Daily បានបង្ហាញឲ្យដឹងថា ហេតុការណ៍នេះ កើតឡើង កាលពីថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ ២០១៤ ប្រហែលជា ម៉ោង ៤ ល្ងាច។ ក្រោយពីមាន ហេតុការណ៍នេះ ម្ចាស់រថយន្ដ ដែលមានមុខរបរ ជាម្ចាស់ហាងមួយកន្លែង ដែរនោះ បានស្រែកយ៉ាងខ្លាំង ថា រថយន្ដរបស់នាង (រថយន្ដខាងលើ) ឆេះខ្ទេចខ្ទី អស់ហើយ ដែលចង់ដុតវា សម្រាប់ជាតង្វាយ ឲ្យអ្នកស្លាប់មែនទេ?

ទោះជាយ៉ាងណា ហេតុការណ៍ បន្ទាប់ទៀត មិនត្រូវបាននរណា ម្នាក់ដឹងនោះទេ តែនេះ គឺជាមេរៀនមួយ សម្រាប់ព្រមាន ដល់អ្នកដែល ដុតក្រដាស ឬ របស់ផ្សេងទាំងឡាយ ទៅឲ្យមនុស្សឋានក្រោម ឲ្យមានការប្រុងប្រយ័ត្ន៕

សូមមើលរូបភាពខាងក្រោម៖




ប្រភពពី បរទេស

កែសម្រួលដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]