បរទេស៖ តារាចម្រៀង ដ៏ល្បីម្នាក់ ដែលសំបូររឿង អាស្រូវមិនចេះ ចប់មិនចេះហើយ Justin Bieber ដែលកាលពី ថ្មីៗនេះត្រូវបាន តារាសម្តែង Hollywood គឺលោក Orlando Bloom បានដាល់ចំមាត់ នៅក្នុងពិធី ជប់លៀងនា ហាងមួយកន្លែង។

យោងតាមប្រភព ជិតស្និទ្ធមួយបាន ប្រាប់ឲ្យ ដឹងថា មូលហេតុដែល ធ្វើឲ្យ Orlando ដែលជាតារា សម្តែងនៅក្នុងរឿង ល្បីៗជាច្រើនដូចជា “Pirates of the Caribbean”, ”Lord of the Ring”, “Hobbit”ជាដើមនោះ បានវាយទៅលើ Justin ក៏ព្រោះតែរូបគេ ទ្រាំមិនបានចំពោះ អាកប្បកិរិយានិង ពាក្យសម្តីរបស់ Justin ដែលមិនគោរពទៅដល់ សុភាពនារី ទាំងឡាយ។

លើសពីនេះទៀត Orlando បានដឹងថា Justin ធ្លាប់និយាយអាក្រក់ អំពីរូបគាត់កាល ពីមុនហើយ ទង្វើរបស់គាត់ បែបនេះគឺជា ការផ្តល់មេរៀន មួយសម្រាប់ រូបគេ។

ម្យ៉ាងវិញទៀត ក៏មានការសង្ស័យថា ហេតុការណ៍នេះ អាចបណ្តាល មកពី ប៉ុន្មានថ្ងៃមុននេះ Justin បានបង្ហោះរូបនាង Miranda Kerr ដែលជាអតីត ប្រពន្ធរបស់ Orlando នៅក្នុង Instagram របស់ខ្លួនតែ ក្រោយមកគេ ក៏បានលុប រូបនោះចេញ ភ្លាមៗផងដែរ។

យ៉ាងណាមិញ មូលហេតុពិតប្រាកដ ដែលធ្វើឲ្យ ពួកគេទាំងពីរ ប៉ះទង្គិច គ្នាបែបនេះមិន ទាន់ត្រូវបានបញ្ជាក់ ឲ្យច្បាស់នៅ ឡើយទេ៕

ចង់ដឹងថា ទិដ្ឋភាពដែល Orlando ដាល់ទៅលើ Justin Bieber យ៉ាងណានោះ សូមទស្សនា វីដេអូទាំង អស់គ្នា៖

រូបថតរបស់ Justin និង Orlando រួមជាមួយ អតីតប្រពន្ធ របស់គេ

ប្រភព៖ បរទេស

ដោយ៖ Xeno

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]