ចិន៖  តាមប្រភពព័ត៌មាន បានឲ្យដឹងថា មានក្មេងប្រុស អាយុ៧ឆ្នាំម្នាក់ ដែលបានស្លាប់ដោយសារ ជម្ងឺ កាលពីថ្ងៃទី២៩ ខែកក្កដានោះ គឺថ្មីៗនេះ ឪពុកម្តាយរបស់ក្មេងប្រុស បានសុខចិត្តបរិច្ចាគ សរីរាង្គមួយចំនួន របស់កូនប្រុសពួកគេ ទៅឲ្យអ្នកជម្ងឺផ្សេងទៀត។

យោងតាម សារព័ត៌មាន On.cc បានបញ្ជាក់បន្ថែមទៀតដែរថា ចំពោះក្មេងប្រុសម្នាក់នេះ  បានសម្រាក ក្នុងមន្ទីរពេទ្យ កាលពីថ្ងៃទី២៥ ខែកក្កដា បន្ទាប់ពី រូបគេ បានទទួលរង នូវជម្ងឺដាច់សរសៃឈាម ដែលបណ្តាលមកពី ភាពមិនប្រកតី ជាមួយសរសៃឈាមខួរក្បាល ។ ក្នុងនោះដែរ នៅពេលដែល ក្មេងប្រុសនោះ បានស្លាប់ ឪពុកម្តាយ របស់គេ ក៏បានសម្រេចចិត្ត បរិច្ចាគសរីរាង្គមួយចំនួន ទៅអ្នក ជម្ងឺដទៃទៀត យ៉ាងហោច៤នាក់ ដើម្បីជួយសង្រ្គោះជីវិត របស់ពួកគេ ឲ្យរស់នៅបន្តទៀតបាន។

យ៉ាងណាមិញ សរីរាង្គ ដែលក្មេងប្រុស ម្នាក់នោះ បានបរិច្ចាគ មានដូចជា កែវភ្នែក ក្រលៀន ថ្លើម បេះដូង។ ចំពោះការវះកាត់ យកសរីរាង្គចេញ នោះ ក៏ទទួលបាន ជោគជ័យផងដែរ ដូច្នេះ គ្រូពេទ្យ អាចយកសរីរាង្គទាំងនេះ ទៅផ្លាស់ប្តូរ ឲ្យអ្នកជម្ងឺ ដែលពួកគេ កំពុងតែ ទន្ទឹងរង់ចាំ៕



ប្រភព Shanghaiist

ដោយ៖ កា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]