បរទេស៖វាពិតជារឿងមិនគួរឲ្យជឿដែល បុរសជាអ្នកធ្វើសំណង់ម្នាក់បាន ដាច់លលាដ៏ក្បាល  មួយចំហៀងដោយសារ បានជួបគ្រោះថ្នាក់ខណៈ ពេលកំពុង បំពេញ ការងាររបស់ខ្លួននោះ ប៉ុន្តែគាត់មិនបានស្លាប់ឡើយ ហើយបែរជាអាចវះកាត់ត ភ្ជាប់លលាដ៏ក្បាល មួយចំហៀងបាន វិញទៀត ផង។

តាមប្រភពព័ត៌មានបានឲ្យដឹងថា លោក Elvis Romeo Lingurar បានជួបគ្រោះថ្នាក់អកុសលមួយ ដោយសារតែគាត់បានធ្លាក់ ពីលើអគារមក ក្រោម ខណៈពេល កំពុងតែធ្វើការសំណង់នោះ ហើយ គាត់ក៏ត្រូវបានសង្រ្គោះនិងព្យាបាលរួចហើយ  តែគ្រោះថ្នាក់នេះបានធ្វើឲ្យ គាត់ត្រូវបែក ដាច់លលាដ៏ក្បាលមួយចំហៀង ។ ដោយសារតែគាត់គ្មានប្រាក់គ្រប់គ្រាន់ក្នុងការ ធ្វើការវះកាត់ គាត់ក៏បានទុកឲ្យ ក្បាលរបស់គាត់នៅមាន សភាព សល់តែលលាដ៏ក្បាលមួយផ្នែកដែល ខុសប្លែកពីមនុស្សដទៃ ។

ប៉ុន្តែជាសំណាងល្អគាត់ត្រូវបាន ផ្នែកសង្គមសាធារណៈបានធានារាល់ការចំណាយក្នុងការ វះកាត់តភ្ជាប់បន្ថែមនូវមួយចំហៀង ទៀតនៃលលា ដ៏ក្បាល  ដែលបានដាច់នោះ ដោយយក លលាដ៏ក្បាលសិប្បនិម្មិតមកជំនួសវិញ ។ ក្រោយពីការចំណាយពេលវះកាត់ ប្រមាណជា ៥ម៉ោង ជាលទ្ធផលការវះកាត់នេះគឺបានសម្រេច ហើយគាត់ក៏មានក្បាលដូចមនុស្សធម្មតាវិញដែរ ។ 

យ៉ាងណាមិញ លោក Elvis បាននិយាយថាគាត់ពិតជា រីករាយ និង មានសេចក្តីត្រេកអរណាស់ ដែលគាត់អាចមាន ឱកាស និង មាន ជីវិត រូបរាងដូចមនុស្សដទៃទៀតជាលើកទីពីរ  ហើយគាត់ក៏អរគុណទៅដល់ មនុស្សគ្រប់គ្នា ដែលបានជួយឧបត្ថម្ភដល់ការវះកាត់នេះ ព្រមទាំងវេជ្ជបណ្ឌិតដែលវះកាត់ឲ្យគាត់ផងដែរ ៕ 


រូបភាពៈ សភាពនៅពេលក្រោយជួបគ្រោះថ្នាក់និងមិនទាន់វះកាត់


រូបភាពៈ ក្រោយពីការធ្វើការវះកាត់ រួចហើយ 


ប្រភព៖ Metro

ដោយ៖  ទីន

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]