សឹង្ហបុរី៖ ក្មេងស្រី Julka Phoenix Lee-Zidov ដែលមានអាយុត្រឹមតែ ៥ឆ្នាំ បែរជាមានប្រាក់នៅ ក្នុងធនាគារ ផ្ទាល់ខ្លួន ជាង ៣០,០០០ ដុល្លារសឹង្ហបុរី ឬជាង ២ម៉ឺនដុល្លារ អាមេរិក តើមូលហេតុអ្វី?

យ៉ាងណាមិញ ក្មេងស្រីដ៏តូចនេះ គឺជាតារាម៉ូដែល កូនក្មេងម្នាក់ ដែលក្នុងឆ្នាំនេះ នាងបានបំពេញ កិច្ចការ ១៣ដង ក៏មានដូចជា ការថតផ្សាយ ពាណិជ្ជកម្ម ឲ្យសេនតូសា និងការថតដាក់ នៅលើផ្ទាំងប៉ាណូ នៅផ្សារទំនើប VivoCity។ ចំពោះឆ្នាំមុនវិញ នាងធ្វើការ បាន ២៦ដង ដែលមានការ ជំរុញ ពីម្ដាយរបស់នាងផ្ទាល់។ 

ជួបជាមួយនឹង អ្នកស្រី Maia Lee អាយុ ៣១ឆ្នាំ ជាម្ចាស់ហាង លក់សំភារៈ និងគ្រឿងប្រើប្រាស់ កូនក្មេង បានឲ្យដឹងថា កូនស្រីរបស់អ្នកស្រី ពិតជាមានជំនាញ និងមានរូបរាង ស្រស់ស្អាត ចុះហេតុអ្វី មិនយកមក ប្រើប្រាស់វា ឲ្យមានផល ប្រយោជន៍នោះ? គួរបញ្ជាក់ថា ក្មេងស្រីនេះ ពិតជា ងាយស្រួល ក្នុងការរក ប្រាក់ជាខ្លាំង ដូចជា គ្រាន់តែថតរូប និងវីដេអូ ជាមួយនឹង ការគូររូប ដែលមានរយៈពេល ៤ម៉ោង នាងនឹងអាចទទួល កម្រៃ ពី ៣០០ ដុល្លារ ទៅ ១០០ ដុល្លារ។ នៅក្នុងនោះ បានឲ្យដឹងថា ក្មេងស្រីនេះ គ្រាន់តែបញ្ចេញសមត្ថភាព ធម្មតាៗ ដូចជា ការហាត់រៀន ជាមួយនឹង ក្មេងៗដទៃ និងមនុស្សធំ ខណៈពេលដែល តួអង្គក្មេងឯទៀត ជាអ្នកលេងព្យារណូ ឬរាំបាឡេ។ 

សូមមើលរូបភាព របស់ក្មេងស្រីនេះ ទាំងអស់គ្នា៖




ប្រភពពី បរទេស

កែសម្រួលដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]