ភ្នំពេញ៖ ផ្ទះលែ្វងមួយកន្លែង ដែលទើបនឹង សាងសង់នោះ បានបាក់ប្លង់សេ និងរន្ទា បណ្តាលឲ្យសង្កត់ មេការ និងកម្មករ បណ្តាលឲ្យរងរបួស កាលពីវេលាម៉ោង ២និង៣០នាទីរសៀលថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៤ នៅចំណុច ផ្ទះលេខ១២៥៩អា ផ្លូវជាតិលេខ២ ភូមិព្រែកតាគង់២ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ។

ប្រភពព័ត៌មាន ពីអ្នកឃើញ ហេតុការណ៍ បាននិយាយថា មុនពេលកើតហេតុ គេឃើញក្រុមកម្មករធ្វើ ការដូចសព្វដង លុះកំពុងធ្វើនោះ ស្រាប់ប្លង់សេ ដែលទើបនឹងចាក់បាក់ បណ្តាលឲ្យសង្កត់ មេការរបួសតែម្តង ចំណែកកម្មករ មួយចំនួន បានរត់រួច ។

ប្រភពព័ត៌មាន បានឲ្យដឹងថា ជនរងគ្រោះដែល រងរបួសមានឈ្មោះ ជី ភេទប្រុស អាយុ៥០ឆ្នាំ ជាមេការសំណង់ ។

ក្រោយកើតហេតុ អាជ្ញាធរមូលដ្ឋាន និងកម្លាំងសមត្ថកិច្ច បានជួយអន្តរាគមន៍ នៅកន្លែងកើត ហេតុផងដែរ៕







បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]