បារាំង៖ សព្វថ្ងៃនេះ ការថតរូបខ្លួនឯង(Selfie) កំពុងតែមានការពេញនិយម សម្រាប់មនុស្សទូទៅ មិនថាប្រុស រីក៏ស្រីឡើយ។

កាលពីពេលថ្មីៗនេះ នៅប្រទេសបារាំង ក៏មានការប្រារព្ធ ពិធីបុណ្យ គោជល់ ប៉ុន្តែក្នុងនោះដែរ ក៏មានបុរសម្នាក់ ត្រូវបានគេ លួចថត ពីសកម្មភាព របស់គាត់ ដែលឆ្កួតថតរូបខ្លួនឯង ទោះបីជាមាន បញ្ហាអ្វីកើតឡើង នៅខាងក្រោយខ្នងគាត់ ក៏ដោយ។

ចំពោះហេតុការណ៍នោះ គឺមានគោជល់មួយក្បាល បានរត់ដេញជល់ មនុស្សគ្រប់គ្នា ប៉ុន្តែបែរជា បុរសម្នាក់នេះវិញ នៅតែ ឈរថតរូបខ្លួនឯង ដោយមិនខ្វល់ ពីគ្រោះថ្នាក់ អ្វីនោះទេ។ ខណៈពេល រូបគាត់ កំពុងថតរូបនោះដែរ ស្រាប់តែ សត្វគោនោះ បានរត់តម្រង់ មកជល់គាត់ ជាហេតុធ្វើឲ្យ គាត់បានដួល ប៉ុន្តែដូចជា មិនមាន របួសអ្វីធ្ងន់ធ្ងរនោះទេ។

ចង់ដឹង ថាមានហេតុការណ៍ អ្វីកើតឡើង ចំពោះបុរសម្នាក់នេះ ទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖


ប្រភព Metro

ដោយ៖ កា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]