អាមេរិក៖ ស្ត្រីដែលរស់នៅ ក្នុងរដ្ឋ Chicago ម្នាក់បានសម្រេច ចិត្តប្តឹងគ្រូពេទ្យ វះកាត់កែសម្ផស្ស របស់នាងព្រោះតែ គ្រូពេទ្យនោះ បានចុះផ្សាយ រូបថត មុននិងក្រោយពេល កែច្រមុះរបស់ខ្លួន តាមអនឡាញ (Online)។

ស្ត្រីម្នាក់នោះ មានឈ្មោះថា Sabrina Kropp វ័យ៥៥ឆ្នាំ បានដាក់ពាក្យ បណ្តឹងទៅកាន់ តុលាការ Cook County Circuit Court ដើម្បីចោទ ប្រកាន់ គ្រូពេទ្យរបស់នាង គឺលោក Dr. Robert Walton ពីករណីដែល រូបគាត់បានបង្ហោះ រូបថតរបស់នាង ចូលទៅក្នុង គេហទំព័រដើម្បី ផ្សព្វផ្សាយ ដោយមិនបាន សុំការអនុញ្ញាត ជាមុនសិន។

Sabrina បានបញ្ជាក់ថា នាងបានឃើញ រូបថតរបស់ខ្លួន នៅលើគេហទំព័រ មួយដែលលោក Dr. Robert Walton បានធ្វើការ ផ្សព្វផ្សាយវិធី អនុវត្តថ្មីក្នុងការ កែសម្ផស្សដោយ បានបញ្ចូលរូបថត របស់នាងមុន និង ក្រោយពេលកែ ច្រមុះដើម្បី ទាក់ទាញអតិថិជន។ នាងបាន បន្ថែម ទៀតថា “Dr. Walton គួរតែដឹង ថាការផ្សព្វផ្សាយ រូបរបស់ខ្ញុំ ជាសាធារណៈ បែបនេះនឹងអាច ប៉ះពាលដល់ ផ្លូវចិត្តខ្ញុំ យ៉ាងខ្លាំងដូចជា មានអារម្មណ៍ ខ្មាសអៀននិង ក្តៅក្រហាយ ជាដើម”។

គួរបញ្ជាក់ ផងដែរថា រូបភាពទាំងនោះ គឺបង្ហាញពី រូបដែលច្រមុះ របស់ Sabrina មិនទាន់បានកែ ដែលមានសភាព ក្រពិត មានស្នាម ធ្លុះធ្លាយ លាយឡំ នឹងស្នាមអុជៗ នៅលើនោះ ហើយរូបភាព ច្រមុះដែលបាន កែរួច មានសភាពល្អស្អាត។

ចំណែកឯលោក Dr. Robert មិនបានបកស្រាយ អ្វីឡើយចំពោះ ករណីមួយនេះ។ យ៉ាងណាមិញ តុលាការបាន ទទួលយករឿងក្តី នេះនឹងត្រៀម កាត់ក្តីនៅពេល ឆាប់ៗខាងមុខ៕

តើប្រិយមិត្តយល់ យ៉ាងណាដែរ?

រូបថតមុន ការវះកាត់ កែច្រមុះ


រូបថតក្រោយ ការវះកាត់ កែច្រមុះ


រូបភាពផ្សព្វផ្សាយ នៅលើអនឡាញ



ប្រភព៖ ដេលីម៉េល

ដោយ៖ Xeno

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]