យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា យន្តហោះ MH136 របស់ក្រុមហ៊ុនអាកាសចរ Malaysia Airline មួយគ្រឿង ត្រូវបានបង្ខំចិត្តចុះចតវិញ ខណៈកំពុងស្ថិតក្នុងការហោះឡើង បន្ទាប់ពីអ្នកត្រួតពិនិត្យ ចរាចរណ៍ផ្លូវអាកាស បានបញ្ជូនសារបន្ទាន់មួយថា មានយន្តហោះមួយគ្រឿងទៀត ដែលកំពុងចុះចត បានចុះមកលើផ្លូវតែមួយ ជាមួយនឹងយន្តហោះ MH136។

ហេតុការណ៏នេះ បានកើតឡើង កាលពីថ្ងៃទី២៩ ខែកក្កដា ខណៈយន្តហោះ MH136 នេះ បានដឹកអ្នកដំណើរ ចំនួន១៦៧នាក់ កំពុងតែចាកចេញ ពីព្រលានយន្តហោះ  Adelaide Airport ក្នុងប្រទេសអូស្រ្តាលី ដើម្បីធ្វើដំណើរ ឆ្ពោះទៅកាន់ ទីក្រុងកូឡាឡាំពួរ នៃប្រទេសម៉ាឡេស៊ី ប៉ុន្តែបានបង្ខំចិត្តចុះចតវិញ។

បើតាមសម្តីអ្នកនាំពាក្យ របស់ក្រុមហ៊ុនអាកាសចរ Malaysia Airline បានប្រាប់ឲ្យដឹងថា «យន្តហោះ MH136 បានត្រៀមខ្លួនរួចជាស្រេច និងកំពុងស្ថិតក្នុងការហោះឡើង ដើម្បីចាកចេញពី ព្រលានយន្តហោះ Adelaide Airport ប៉ុន្តែត្រូវបាន អ្នកត្រួតពិនិត្យ ចរាចរណ៍ផ្លូវអាកាស បញ្ជូនសារបន្ទាន់ ឲ្យចុះចតវិញ ខណៈមានយន្តហោះមួយគ្រឿងទៀត ដែលហោះត្រលប់មកវិញ បានបញ្ឈប់ការចុះចតរបស់ខ្លួន ដោយរំលោភលើផ្លូវ របស់យន្តហោះ MH136 ស្ទើរតែបង្កឲ្យមាន ការប៉ះទង្គិចគ្នាទៅហើយ។»

អ្នកនាំពាក្យរូបនោះ បានបញ្ជាក់ឲ្យដឹងទៀតថា «នៅពេលដែលទទួលបានសារបន្ទាន់ យន្តហោះ MH136 ក៏បានបញ្ឈប់ ដោយសុវត្ថិភាពផងដែរ។»

ទោះបីជាយ៉ាងណាក៏ដោយ នេះគឺជាហេតុការណ៏ ដ៏គួរឲ្យព្រឺព្រួច និងតក់ស្លុតមួយ បន្ទាប់ពីកើតមាន សោកនាដកម្មចំនួន២ ទៅលើក្រុមហ៊ុនអាកាសចរណ៍ Malaysia Airline ដោយយន្តហោះ MH370 ត្រូវបានបាត់ខ្លួន រកមិនទាន់ឃើញនៅឡើយ ខណៈយន្តហោះ MH17 ត្រូវបានបាញ់ទំលាក់ ដោយគ្រាប់មីស៊ីល៕

ប្រភព ៖ Metro

កែសម្រួលដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]