ភ្នំពេញ៖ មនុស្ស៣ នាក់ត្រូវបានឃាត់ខ្លួន ជាមួយនឹងថ្នាំញៀន មួយចំនួន នៅម៉ោង១៥និង១០នាទី ថ្ងៃទី៣០ ខែ កក្កដា ឆ្នាំ២០១៤ ក្នុងប្រតិបត្តិការរួមគ្នា រវាងកងរាជអាវុធហត្ថ ខណ្ឌចំការមន និងកងរាជអាវុធហត្ថ រាជធានីភ្នំពេញ នៅចំណុចផ្ទះលេខ៨៧ ផ្លូវលេខ៣៧៦ សង្កាត់ ទួលស្វាយព្រៃទី១ ខណ្ឌចំការមន។

សាក្សីបានឲ្យដឹងថា ជនសង្ស័យទាំង៣ នាក់ត្រូវបានឃាត់ខ្លួន ដោយកម្លាំង កងរាជអាវុធហត្ថ ខណ្ឌចំការមន និងកងរាវអាវុធហត្ថ រាជធានីភ្នំពេញ ខណៈដែលពួកគេកំពុង ជក់ថ្នាំនៅក្នុងផ្ទះ។

សាក្សីបាន បន្តទៀតថា ជនសង្ស័យទី១ ឈ្មោះ សួន បញ្ញា ភេទប្រុស អាយុ៣០ ឆ្នាំ មុខរបរសន្តិសុខនរគរាជ, ទី២ ឈ្មោះ ឡំា ហៀង ភេទប្រុស អាយុ១៦ ឆ្នាំ ជាសិស្ស និងទី៣ ឈ្មោះ សៅ សុបញ្ញា ភេទប្រុស អាយុ២១ ឆ្នាំ ទាំង៣ នាក់នេះស្នាក់នៅ ផ្ទះកើតហេតុ ទីតាំងលេខ៨៧ ផ្លូវលេខ៣៧៦ ភូមិ៦ សង្កាត់ទូលស្វាយព្រៃទី១ ខណ្ឌចំការមន។

បានការឲ្យដឹងពី មន្រ្តីកងរាជ អាវុធហត្ថ ខណ្ឌចំការមន បានឲ្យដឹងថា ជនសង្ស័យទាំង៣ នាក់នោះត្រូវបានបញ្ជូន ទៅកាន់ បញ្ជាការដ្ឋាន កងរាជអាវុធហត្ថ រាជធានីភ្នំពេញ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅកាន់ សាលាដំបូង រាជធានីភ្នំពេញ៕




បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]