ឥណ្ឌា៖ ក្រុមស្រ្តីវ័យ កណ្តាលមួយ ក្រុមបានបញ្ចេញ កំហឹងទៅលើ បុរសជា អ្នកបើកបរ ពីរនាក់យ៉ាង ទក់សាច់ បន្ទាប់ពី ជនទាំងពីរ នេះមានបំណង ចាប់រំលោភ ស្ត្រីម្នាក់។

ប្រភពបានឲ្យដឹងថា បុរសពីរនាក់នេះ បានព្យាយាម ចាប់រំលោភ នារីម្នាក់ ក្នុងភូមិមួយ នៃប្រទេស ឥណ្ឌា តែមិនបានសម្រេច ហើយត្រូវ ប្រជាពលរដ្ឋ ចាប់បាននិង ដាក់ទណ្ឌកម្ម យ៉ាងសាហាវ ឃោរឃៅ។ ក្នុងវីដេអូនេះដែរ យើងឃើញថា បុរសទាំងពីរ នាក់នេះ ត្រូវបានគេចង ដៃពាត់ទៅក្រោយ ជាប់នឹងបង្គោលឈើ ហើយដោះសម្លៀក ពំពាក់ចេញ និងវាយយ៉ាង ចាស់ដៃ នឹងស្បែកជើង និង ដំបងឈើធំៗ និងសម្រែក ជេរស្តី។

ទោះជាយ៉ាងណា អំពើមួយនេះ ហាក់ដូចជា ព្រៃផ្សៃជ្រុលបន្តិច ប៉ុន្តែវា អាចទុកជាមេរៀន ដល់បុរសទាំង ពីរនាក់នេះ ក៏ដូចជា ជនដែលមាន បំណងប្រព្រឹត្ត នូវទង្វើដូចនេះ ឲ្យគិតគូរឲ្យ បានវែងឆ្ងាយ កុំឲ្យធ្វើដូច្នេះទៀត៕

សូមទស្សនាវីដេអូ៖ 

តើអ្នកយល់យ៉ាងណាដែរ?

 

ប្រភព stomp

ដោយ mey

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]