ភ្នំពេញ៖ កម្លាំងនគរបាល ប៉ុស្ដិ៍ទំនប់ទឹក ខណ្ឌចំការមន បានឃាត់ខ្លួនជន សង្ស័យពីរ នាក់ នៅព្រឹកថ្ងៃ ទី៣១ ខែកក្កដា ឆ្នាំ២០១៤នេះ ដែលជនសង្ស័យម្នាក់ គឺជាជនជាតិចិន ប៉ងលួចម៉ូតូរបស់ ប្រជាពលរដ្ឋ និងជនសង្ស័យ ម្នាក់ទៀត គឺជាមុខសញ្ញាគាស់ផ្ទះ។

មន្ដ្រីនគរបាល ប៉ុស្ដិ៍ទំនប់ទឹក បានឱ្យដឹងថា ជនសង្ស័យជា ជនជាតិចិនម្នាក់ ត្រូវបានចាប់ខ្លួន នៅពេលដែលរូប គេប៉ងលួច ម៉ូតូរបស់ បុគ្គលិកលក់ថ្នាំ បំប៉នសុខភាពនៅ មុខផ្ទះលេខ៤៤ ផ្លូវលេខ១៩៩ សង្កាត់ទំនប់ ទឹក ខណ្ឌចំការមន ខណៈដែលជនរងគ្រោះ បានទុកម៉ូតូនៅមុខផ្ទះ ហើយភ្លេច សោលើ ម៉ូតូ ។

សាក្សីនៅកន្លែង កើតហេតុបាន និយាយថា មុនពេលកើតហេតុនោះ ជនរងគ្រោះជា ម្ចាស់ផ្ទះ បានទុកម៉ូតូ របស់ខ្លួនម៉ាកហ្វីណូ ពណ៌ផ្កាឈូក ពាក់ស្លាកលេខ ភ្នំពេញ 1AM-5839 ហើយក៏ដើរចូលក្នុងផ្ទះ ប៉ុន្ដែភ្លេចយកសោ ទៅជាមួយ ភ្លាមៗនោះ ក៏លេចមុខជន សង្ស័យមកប្រុងលួចម៉ូតូ ប៉ុន្ដែត្រូវជនរង គ្រោះឃើញទាន់ ក៏ស្រែកឆោឡោផ្អើល ដល់ប្រជាពលរដ្ឋ នៅក្បែរនោះមកចាប់ខ្លួន ហើយវាយ មួយដៃមួយជើង ម្នាក់ឡើងទ្រោមខ្លួន ។

ក្រោយឃាត់ខ្លួន ជនសង្ស័យរូបនេះ ត្រូវ បានបញ្ជូនទៅសួរនាំ បន្ដទៀតនៅប៉ុស្ដិ៍ នគរបាលទំនប់ទឹក ដើម្បីមានវិធាន ការតាមផ្លូវច្បាប់ ។

ដោយឡែកនៅ ព្រឹកថ្ងៃដដែលនេះ កម្លាំងនគរបាល ប៉ុស្ដិ៍ទំនប់ទឹក ខណ្ឌចំការមន ក៏ឃាត់ខ្លួនចោរគាស់ផ្ទះ ម្នាក់ផងដែរ នៅក្នុងមូលដ្ឋាន។

មន្រ្តីនគរបាល មូលដ្ឋាន បានឲ្យដឹងថា ចោរលួចម៉ូតូ ឈ្មោះ លី ស៊ីជុង អាយុ៣៦ឆ្នាំ ស្នាក់ម្តុំ ក្រោយរោងកុនគីរីរម្យ។ មូលហេតុ គឺអត់លុយបង់ថ្លៃផ្ទះ។

ដោយឡែក ជនសង្ស័យ ចោរគាស់ផ្ទះ ត្រូវបានសមត្ថកិច្ច ប្រាប់ថា ឈ្មោះ យ៉ យ៉ាន់ហ៊ីវ អាយុ ៣៥ឆ្នាំ នៅក្រុងបាវិត ទើបមកភ្នំពេញ បានមួយអាទិត្យ វាអត់កន្លែងដេក ក៏ចូលទៅគាស់ផ្ទះគេ ដែលចាក់ សោរចោល បំណងដេក តែត្រូវប្រជាពលរដ្ឋឃើញ ហៅចេញមក វៃទ្រោមខ្លួន ទើបប្រគល់ អោយសមត្ថកិច្ច ៕

ជនសង្ស័យ លួចម៉ូតូ មិនបានសម្រេច




ជនសង្ស័យគាស់ផ្ទះ


បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]