ចិន៖ មានបុរសចំណាស់ម្នាក់ ត្រូវបានអ្នកស្រុក ហៅគាត់ថា ជាមនុស្សហ៊ានយកជីវិត ទៅប្រថុយនឹង គ្រោះថ្នាក់ ដែលយក សត្វពស់រស់ ទៅញាត់ ចូលតាមមាត់ និងច្រមុះ។

លោកLiu Yuanfei វ័យ៥០ឆ្នាំ មានទេពកោសល្យពិសេសម្យ៉ាង អាចយកសត្វពស់រស់ ទៅញាត់ចូល តាមច្រមុះ រួចទាញក្បាលសត្វពស់ ចេញតាមមាត់វិញ ដោយគ្មានបញ្ហាអ្វីឡើយ។ ចំពោះសកម្មភាព របស់គាត់នេះ បានធ្វើឲ្យ គ្រប់គ្នាញញើត យ៉ាងខ្លាំង ព្រោះគាត់ហ៊ាន ប្រលែងលេង ជាមួយសត្វពស់រស់ បែបនេះ។

បន្ថែមពីនេះទៅទៀត លោក Liu Yuanfei បាននិយាយថា៖ "រូបខ្ញុំ បានស៊ាំជាមួយសត្វពស់ រយៈពេលជាង៣០ឆ្នាំទៅហើយ។ ជាពិសេសនោះ ខ្ញុំក៏ចង់អរគុណ ទៅដល់សាច់ញាតិរបស់ខ្ញុំ ដែលបានបង្ហាត់បង្រៀន ស្នៀតពិសេស ក្នុងការ បង្រ្កាបសត្វពស់ ដែលមានពិស ដូចនេះ" ។

មិនតែប៉ុណ្ណោះ ទេពកោសល្យដ៏ពិសេសរបស់ លោក Liu Yuanfei នេះ អាចក្លាយជា អាជីពមួយ ក្នុងការចិញ្ចឹមជីវិត របស់គាត់បាន ពីព្រោះ ជារឿយៗ រូបគាត់ ក៏ត្រូវបាន គេហៅ ទៅចូលរួមសម្តែង ក្នុងកម្មវិធីមួយចំនួនផងដែរ។

យ៉ាងណាមិញ ចំពោះសកម្មភាពនេះ វាអាចមាន គ្រោះថ្នាក់ដល់ជីវិតបាន ដូច្នេះកុំព្យាយាមសាកល្បង យកសត្វពស់ញាត់ចូល តាមរន្ធច្រមុះ ដូចជារូបគាត់ឲ្យសោះ៕











ទស្សនាសកម្មភាព របស់គាត់ទាំងអស់គ្នា៖


ប្រភព En.rocketNews

ដោយ៖ កា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]