ម៉ាឡេស៊ី៖ អ្នកនឹងមាន ភាពភ្ញាក់ផ្អើល និងកោតសរសើរ នូវរូបភាព អាពាហ៍ពិពាហ៍ ដ៏ស្រស់ស្អាត ជាមួយនឹង ទេសភាព ជុំវិញដ៏ស្រស់ ត្រកាល ដែលធ្វើឲ្យអ្នក ច្រណែន និង នឹកស្រមៃចង់ បានថតរូប ដូច្នេះដែរ។

រូបភាពទាំង នេះត្រូវបានផ្តិត យកដោយ ជាងថតរូប និង វិចិត្រករ ដ៏ប៉ិនប្រសប់ ប្រចាំហាងថតរូប ល្បីមួយក្នុង រាជធានី Jahor Bahru រដ្ឋ Jahor ប្រទេសម៉ាឡេស៊ី។ រូបភាពទាំងនោះ មានដូចជា គូស្នេហ៍ទាំង ពីរឈរថើបគ្នា មើលមុខគ្នា ទៅវិញទៅមក ដោយក្តីស្រឡាញ់ ក្រោមហ្វូងផ្កាយ ចែងចាំងលើ វេហា លើផ្ទៃសមុទ្រ ក៏ដូចជា នៅក្នុងវាលស្រែ ដែលអមទៅដោយ ព្រៃឈើ ដ៏ស្រស់ត្រកាល។

យ៉ាងណាមិញ លោក Ric Koh ជាវិចិត្រករបាន និយាយថា ខ្ញុំគ្រាន់តែ ចង់ផ្តិតយក នូវរូបភាព ដែលមានលក្ខណៈ ពិសេស សម្រាប់ភ្ញៀវ ដែលជាគូស្នហ៍ ជាមួយនឹង បទពិសោធន៍ របស់ខ្ញុំ។ គាត់បានបន្តទៀតថា ការថតរូប អាពាហ៏ពិពាហ៍ វាមិនមែនជា រឿងងាយស្រួល ដូចជាថតរូប ធម្មតានោះទេ វាត្រូវការ ភាពច្នៃប្រឌិត និង ភាពទាន់សម័យ ផងដែរ។

សូមទស្សនារូបភាព៖

















តើអ្នកយល់យ៉ាងណាដែរ?


ប្រភព ស៊ីងហ្គាពួរស៊ីន

ដោយ mey

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]