Wale៖ ស្ត្រីម្នាក់ឈ្មោះ Tabitha Nimes បានធ្វើការសម្រេចចិត្ត ដ៏គួរឲ្យភ្នាក់ផ្អើលមួយ ដោយបានចុះ ចោល ក្រុមគ្រួសារដើម្បីទៅរួមរស់ ជាមួយ បុរសម្នាក់ផ្សេងទៀត ដែលមានវ័យ ក្មេងជាងលោកស្រី ដោយសុខចិត្តទុក ឲ្យកូនបង្កើត ទាំង១២ នាក់ រស់នៅយ៉ាងកំសត់ជាមួយប្តី។
ទោះជាយ៉ាងណាក៏ដោយ ស្ត្រីវ័យ ៣៩ ឆ្នាំខាងលើ បាននិយាយថា ការសម្រេចចិត្តនេះ គឺល្អ សំរាប់ កូនៗ របស់គាត់ ទៅវិញទេ។ អ្នកស្រីបាន បន្តថា ខ្លូនត្រូវតែបញ្ចប់ចំណងអាពាហ៍ពិពាហ៍ ជាង ១៩ ឆ្នាំនេះ ដើម្បីទៅរកអ្នក ដែលស្រលាញ់រូបគាត់ ពិតបា្រកដ គឺបុរសឈ្មោះ Colt Nimes ដែលមានវ័យ ត្រឹម ៣១ ឆ្នាំប៉ុណ្ណោះ ពោលគឺក្មេងជាងគាត់ ៨ ឆ្នាំ។
ស្ត្រីម្នាក់ឈ្មោះ Tabitha Nime ដែលចុះចោលប្តី និងកូនទាំង ១២ នាក់
អ្នកស្រី Nimes បាននិយាយថា៖ “ខ្ញុំដឹង ថាអ្នកទាំងអស់គ្នា នឹងនិយាយថាខ្ញុំជាម្តាយដ៏អាក្រក់ម្នាក់ ក៏ប៉ុន្តែ ពួកយើងរស់នៅមិនដែលចុះ សំរុង នឹងគ្នា ទេ ខ្ញុំតែងតែធ្វើឲ្យប្តី និងកូនរបស់ខ្ញុំមិនសប្បាយ ចិត្ត និងគ្មាន សុភមង្គល”។
លោក Peter Saunders វ័យ៤៧ ឆ្នាំ ដែលត្រូវជាប្តី ទើបនឹងលែងលះថ្មីៗបានឲ្យដឹងថា អតីត ប្រពន្ធ របស់ គាត់ ពិតជាមិនសូវមើលថែ កូនទាំង១២ ពិតមែន នាងមានឥរិយាបថព្រងើយកន្តើយ ចំពោះ ភាពទទួលសុខត្រូវក្នុងនាមជាម្តាយ។
ចាប់តាំងពីពេលចាប់ដៃគ្នា បង្កើតគ្រួសាររហូតដល់ពេល បែកគ្នាវិញ ពួកគាត់ទាំង២ បន្សល់ទុកនូវកូន ចំនួន ១១ នាក់ មានដូចជា៖ Rhiannon អាយុ18, Ben អាយុ16, Jack អាយុ14, Josh អាយុ13, Adam អាយុ12, Blake អាយុ10, Rhys អាយុ9, Lillie អាយុ7, Peter Jr អាយុ6, Aston អាយុ3, និង Beth ដែល មានអាយុទើបតែ19 ខែប៉ុណ្ណោះ។ លោកស្រីក៏មានកូនប្រុសម្នាក់ទៀតឈ្មោះ Matthew មានវ័យ ២២ ឆ្នាំ ដែលជាកូន ជាមួយបុរសម្នាក់ផ្សេង មុនពេលដែលគាត់រៀបការនឹង លោក Peter Saunders។
លោក Peter Saunders និងកូនទាំង ១២ នាក់
គួរបញ្ជាក់ផងដែលថា ស្ថានភាពសេដ្ឋកិច្ច របស់លោក Saunders នៅពេលនេះ ក៏កំពុងតែយ៉ាប់យឺន ខ្លាំងណាស់ដែរ ខណៈដែលខ្លួនកំពុង គា្មនការងារធ្វើ ហើយត្រូវចិញ្ចឹមកូន ទាំង១២នាក់ ថែមទៀត៕
ប្រភព៖ បរទេស
ដោយ៖ Viroth
ខ្មែរឡូត
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]