ខេត្តបន្ទាយមានជ័យ ៖ រថយន្តឡិចស៊ីស ៤៧០មួយគ្រឿង បែកកង់ក្នុងពេល បោះពួយលឿន ធ្លាក់ស្នាមភ្លោះ បណ្តាលឱ្យ ស្លាប់ស្ត្រីម្នាក់ និង៣នាក់ទៀត របួសធ្ងន់ស្រាល កាលពីវេលា ម៉ោងជិត៤ទៀប ភ្លឺថ្ងៃទី៣១ កក្កដា នៅលើកំណាត់ ផ្លូវជាតិលេខ ៥ ស្ថិតក្នុងភូមិស្ទឹងបត់ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត។

ទោះជាយ៉ាងណាអ្នករងគ្រោះក្នុង ហេតុការណ៍នេះពុំទាន់ ត្រូវបានគេស្គាល់ អត្តសញ្ញាណ នៅឡើយទេ គ្រាន់តែដឹងថា ស្ត្រីដែលស្លាប់បាត់ បង់ជីវិតនោះជាអ្នក បំរើការងារនៅខារ៉ា អូរខេមួយក្នុង ក្រុងប៉ោយប៉ែត។

សាក្សីនៅកន្លែងកើត ហេតុឱ្យដឹងថា ដំបូងរថយន្តបោះ ពួយមកពីទិស ខាងកើត លុះដល់ចំណុច កើតហេតុក៏បែកកង់ រួចរេចង្កូតធ្លាក់ផ្លូវ ទៅបុកប៉ាយ គណបក្ស២ទៅ៣ ផ្ទាំងនៅមុខវត្ត សិរីមង្គលសុទ្ធារាម ហៅស្ទឹងបត់ ដួលរាយប៉ាយ ហើយរថយន្តក្រឡាប់ ជាច្រើនត្រឡប់ បង្កឲ្យស្លាប់ និងរបួសតែម្ដង។

អ្នករងគ្រោះក្នុងហេតុការណ៍ ត្រូវបានគេបញ្ជូនទៅ កាន់មន្ទីរពេទ្យបង្អែកក្រុង ហើយរថយន្ត រងគ្រោះពេលនេះ សមត្ថកិច្ចកំពុងហៅ រថយន្តស្ទូចយក ទៅរក្សាទុក នៅអធិការដ្ឋាន នគរបាលក្រុង៕




បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]