ភ្នំពេញ ថ្ងៃទី ៣១ ខែ កក្កដា ឆ្នាំ ២០១៤ ៖ Canon PowerShot SX700 HS ជាប្រភេទកាមេរ៉ាមាន រូបរាងស្រស់ស្អាត អាចហ្ស៊ូម បានឆ្ងាយ ដល់ទៅ 30x និង បន្ថែមទ្វេរដង ដល់ទៅ 60x ដោយបច្ចេកវិទ្យា ZoomPlusពី Canon។ កាមេរ៉ានេះ សាកសមបំផុត សំរាប់ដាក់តាមខ្លួនក្នុងការ ថតរូប បានច្បាស់គ្រប់ ប្រភេទគ្រប់ពេល និងគ្រប់ទីកន្លែង។

គុណសម្បត្តិថតរូបពិសេសៗ ត្រូវបានផ្តល់ដោយ សិនសឺកំរិត 16.1 មេហ្គាភិចសែល បែប CMOS ដំណើរការ ជាមួយឈិបចាប់ រូបភាពរហ័ស DIGIC 6 ដែលជួយអោយ លោកអ្នកថតរូបភាព បានច្បាស់ ទោះស្ថិតក្នុង រយៈចំងាយឆ្ងាយ ឬ ក្នុងទីតាំងពន្លឺតិចតួចក្តី។ បច្ចេកវិទ្យា ចុងក្រោយនេះ ក៏ផ្តល់នូវការថ តវីដេអូកំរិត FULL HD ប្រកបដោយ គុណភាព ក្នុងល្បឿន 60p ឬ 30p បែបទំរង់ MP4 ច្បាស់ល្អផងដែរ។

ចំពោះការរចនារូបរាងខាងក្រៅវិញ កាមេរ៉ាតូចស្តើងស្រស់ស្អាតនេះ បានភ្ជាប់ជាមួយជ័រស្បែក ងាយស្រួលកាន់ថត និង រចនាជាមួយប៊ូតុងបញ្ជា ក្បែរម្រាមដៃ លោកអ្នកផ្ទាល់។


ក្នុងការភ្ជាប់ផ្ទេររូបភាព ដោយឥតខ្សែ រវាងឧបករណ៍ អេឡិចត្រូនិចទំនើបៗ ដូចជា កុំព្យូទ័រយួរដៃ និង ទូរស័ព្ទ ដោយគ្រាន់ តែធ្វើការ ចុចប៊ូតុងភ្ជាប់តែ ម្តងប៉ុណ្ណោះ។ លោកអ្នកក៏អាច ប្រើកម្មវិធី Canon Image Gateway ដើម្បីផ្ទេររូបភាព តាមអ៊ីនធឺណិតរបស់ Canon ផងដែរ។

Canon PowerShotSX700 HS key features

  • 16.1 megapixel
  • Digic 6 processor
  • 30x Optical (25mm – 750mm) with 60x ZoomPlus
  • ISO 100 - ISO 3200
  • Aperture f/3.2 - f/8.0 (W), f/6.9 - f/8.0 (T)
  • Video (Full HD) 1920 x 1080Pixels
  • Wi-Fi, Mobile Device Connect Button, NFC compatibility


Canon PowerShot  SX700 HSមានដាក់តាំងលក់នៅហាង អាយគ្លីក (i-Qlick) ដែលជាភ្នាក់ងារ ចែកចាយផលិតផល Canon មានអជ្ញាប័ណ្ណនៅកម្ពុជា និង នៅតាមបណ្តា ហាងជាដៃគូ។ តំលៃប្រហាក់ ប្រហែល ត្រឹមតែ 350 ដុល្លា ប៉ុណ្ណោះ និង ផ្តល់ការធានា ជូនរយៈពេល 12 + 3 ខែ នៅពេលលោកអ្នក ធ្វើការចុះឈ្មោះ ផលិតផលមានការ ធានាតាមរយៈ គេហទំព័រ www.i-qlick.com/warranty ។ ក្រុមហ៊ុន i-Qlick មានអាស័យដ្ឋាន ស្ថិតនៅអគារលេខ ១៤៦ តាមបណ្តោយមហាវិថី ព្រះសីហនុ ក្បែរផ្សារទំនើប ឡាក់គី។ សំរាប់ព័ត៌មាន ពីកម្មវិធី លក់ពិសេសៗនានា សូមចូលទៅកាន់ www.facebook.com/iQlickCabmdia

បញ្ចូលអត្ថបទដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]