កូរ៉េខាងត្បូង៖ ប្រហែលជាអ្នក ធ្លាប់បានស្គាល់ពីកញ្ញា Goo Hye Sunហើយ ដែលនាង ធ្លាប់សម្តែង ជាតួឯកស្រី ក្នុងរឿងភាគ កូរ៉េដ៏ល្បី មួយ មានចំនង ជើងថា ''Boys Over Flower''។ ប៉ុន្តែថ្មីៗនេះ Goo Hye Sun បានធ្វើឲ្យមហាជនភ្ញាក់ផ្អើលយ៉ាងខ្លាំង ជាមួយរូបថត មួយសន្លឹករបស់នាង។

ចំពោះរូបថតមួយសន្លឹកនេះ បានបង្ហាញសម្រស់ ដ៏ស្រស់ផូរផង់ កាលពីនាង រៀននៅវិទ្យាល័យ  ដែលគ្រប់គ្នា ធ្លាប់គិតថា នាងក៏បានលួច ទៅកែសម្ផស្ស ដូចតារាល្បីផ្សេងៗដែរ ប៉ុន្តែតាមការពិត គឺនាង មានសម្រស់ស្អាតពីធម្មជាតិ។ យោងតាម គេហទំព័រ Allkpop បានឲ្យដឹងថា នាង Goo Hye Sun បានរំពឹងក្នុងចិត្តថា អ្នកគាំទ្ររបស់នាង នឹងពេញចិត្ត ជាមួយរូបថត កាលពីនាង នៅវ័យជំទង់នេះ។

មិនតែប៉ុណ្ណោះ មានអ្នកគាំទ្ររបស់នាងម្នាក់ ក៏បាននិយាយថា "នាង Goo Hye Sun ពិតជា ស្អាតខ្លាំងណាស់។" យ៉ាងណាមិញ ដោយសារ សម្រស់ស្អាត ពីធម្មជាតិរបស់នាងនេះហើយ ទើបបានធ្វើឲ្យ ផលិតកម្មនានាហៅនាង ថតខ្សែភាពយន្តជារឿយៗ ហើយក្នុងពេលថ្មីៗនេះដែរ នាងក៏ទើបតែបញ្ចប់ ក្នុងការថតរឿងភាគ "Angel Eyes" ផងដែរ៕




ប្រភព Loliipop

ដោយ៖ កា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]