អង់គ្លេស៖ នាង Miranda Kerr និង Hilaria Baldwin គឺជាមានជំនាញ គួរសម នៅក្នុងការហាត់ យូហ្គា ដែលអាចធ្វើឲ្យខ្លួន ប្រាណរបស់ពួកគេ ងាយស្រួលនឹង បត់បែន តែបើជួប នឹងនារីវ័យក្មេង មកពី អង់គ្លេសនេះ វិញ ប្រាកដជាភ្លឺភ្នែក ជាក់ជាមិនខាន។ 

តាមប្រភពព័ត៌មាន បរទេស បានឲ្យដឹងថា នារីវ័យក្មេងម្នាក់ ដែលមានឈ្មោះថា  Pixie Le Knot ឬឈ្មោះពិត Jennifer Keith អាយុ ២៦ឆ្នាំ បានក្លាយជា កំពូលអ្នកពត់ខ្លួន ប្រចាំប្រទេស អង់គ្លេស។ នៅក្នុងនោះ បានបន្ដឲ្យដឹងទៀតថា នាងជា អ្នករស់នៅ ក្នុងតំបន់ Leyton នៃទីក្រុង ឡូងដ៍ ដែលនាង អាចសម្ដែង នូវការពត់ ពែនខ្លួន ដ៏ល្អឥតខ្ចោះ និងនាងធ្លាប់ បានសម្ដែងនៅតាម ទីកន្លែងជាច្រើន នៅជុំវិញ ពិភពលោក ហើយនិង បង្ហាញខ្លួន នៅក្នុងកម្មវិធី ជាលក្ខណៈ ផ្លូវការជាច្រើន ថែមទៀត។ ជាមួយគ្នានោះ នាងបានធ្វើឲ្យ សាធារណៈជនជាច្រើន នាំគ្នា ស្រឡាំងកាំង ដោយសារតែជំនាញ របស់នាង ដែលនាងនិយាយថា នាងមានជំនាញមួយ នេះតាំងពីនៅ ក្មេង និងនាងក៏ចាប់ផ្ដើម សិក្សាជំនាញនេះ បន្ថែមទៀតតែម្ដង៕

រូបភាព៖






សូមទស្សនាវីដេអូ៖

ប្រភពពី បរទេស

កែសម្រួលដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]