រាជធានីភ្នំពេញ ៖ មនុស្សប្រុសស្រី៥នាក់ បានរងរបួសធ្ងន់ និងស្រាល ក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍មួយ ដែលកើតឡើង រវាងម៉ូតូម៉ាក ឌ្រឺមសង់ C125 ព៌ណខ្មៅ ស៊េរីឆ្នាំ២០១១ ពាក់ស្លាកលេខ ភ្នំពេញ១AT-៦១៨៤ ដែលជិះគ្នា៣នាក់ សុទ្ធតែជាយុវជន បុកជាមួយម៉ូតូមួយគ្រឿងទៀត ម៉ាកឃ្លីក ព៌ណខ្មៅ ស៊េរីឆ្នាំ២០១៤ ពាក់ស្លាកលេខ ភ្នំពេញ១BN-៥៥៥៣ កាលពីវេលាម៉ោង៩ និង៤០នាទីព្រឹក ថ្ងៃទី៣០ កក្កដា ២០១៤ នៅចំណុចផ្លូវ ព្រះនរោត្តម កែងផ្លូវលេខ៣៧០ ក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន។

ក្នុងហេតុការណ៍នេះ គេបានឃើញម៉ូតូទាំងពីរគ្រឿង ដួលគរលើគ្នា ចំណែកជនបរទេស ចំនួនពីរនាក់ ដួលដេកលើថ្នល់ ដោយមានឈាម ហូរស្រោចផង ដោយឡែកក្រុមយុជន ទាំង៣នាក់ រងរបួសស្រាល នៅឈរក្នុងកន្លែងកើតហេតុ ។

តាមប្រភពព័ត៌មាន ពីមន្ត្រីនគរបាលម្នាក់ បានប្រាប់ឱ្យដឹងថា មុនពេលកើតហេតុ គេបានឃើញម៉ូតូមួយគ្រឿង ម៉ាកឃ្លីក ដែលបើកបរដោយ ជនបរទេសប្រុស ស្រីចំនួនពីរនាក់ ធ្វើដំណើរពីត្បូង ទៅជើង តាមបណ្តោយផ្លូវព្រះ នរោត្តម ក្នុងគោលបំណង បត់ទៅខាងឆ្វេងដៃ ដោយបានស៊ីញ៉ូភ្លើងត្រឹមត្រូវ ដើម្បីចូលទៅ សាលាអន្តរជាតិភ្នំពេញ (ISPP) ខណៈឆ្លងគំនូសព៌ណលឿង ជិតផុតទៅហើយ ស្រាប់តែម៉ូតូមួយគ្រឿង ម៉ាកឌ្រឺមសង់ បើកបរក្នុងទិសដៅ ពីជើងទៅត្បូង ក្នុងល្បឿនយ៉ាងលឿន គេចពីរថយន្តមួយគ្រឿង ជ្រុលទៅបុកពេញទំហឹង បណ្តាលឱ្យដួលរងរបួស ទាំងសងខាងតែម្តង៕

ទិដ្ឋភាពគ្រោះថ្នាក់ចរាចរណ៍នៅកន្លែងកើតហេតុ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]