រាជធានីភ្នំពេញ ៖ អភិបាលនៃគណៈអភិបាល រាជធានីភ្នំពេញ លោក ប៉ា សុជាតិវង្ស នៅម៉ោង៣រសៀល ថ្ងៃទី៣០ កក្កដា ២០១៤ អមដំណើរដោយ ថ្នាក់ដឹកនំា និងមន្រ្តីជំនាញ ក្រោមឱវាទ បានអញ្ជើញ រៀបចំពិធីក្រុងពលី សូត្រមន្ត នៅស្ពានអាកាស ស្ទឹងមានជ័យ មុនពិធីសម្ពោធ បើកឲ្យ ប្រើប្រាស់ ជាផ្លូវការ ក្រោមអធិបតីភាព សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅព្រឹកថ្ងៃស្អែកនេះ ។

សេចក្តីរាយការណ៏ ក៏បានបញ្ជាក់ឲ្យដឹងដែរថា នៅពេលនេះ ផ្លូវមួយចំនួន នៅជុំវិញស្ពានអាកាស ស្ទឹងមានជ័យ បានត្រូវអាជ្ញាធរ ផ្តើមបិទបណ្តើរៗហើយ ហើយដែលការបិទ បណ្តោះអាសន្ននេះ នឹងបន្តរហូត ដល់ចប់ពិធីសម្ពោធ ជាផ្លូវការ នៅព្រឹកថ្ងៃទី៣១ កក្កដា ២០១៤ ដូចតាមការជូនដំណឹង របស់សាលារាជធានីភ្នំពេញ នៅដើមសបា្តហ៍នេះ ៕





បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]