ភ្នំពេញ៖ កាលពីថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ២០១៤ នេះ មានចោរម្នាក់ ត្រូវបានប្រជាពលរដ្ឋចាប់បាន ក្នុងទឹកដី សង្កាត់ ផ្សារកណ្តាល១ ខ័ណ្ឌដូនពេញ រាជធានីភ្នំពេញ ក្រោយពីធ្វើសកម្មភាព លួចធុងហ្គាស មិនបានសំរេច នេះបើតាមការឲ្យដឹង ពីប្រភពវីដេអូឃ្លីប ដែលត្រូវបាន បង្ហោះចែកចាយ នៅលើបណ្តាញសង្គម ហ្វេសប៊ុក កាលពីម្សិលម៉ិញនេះ។

ប្រភពដដែល បានឲ្យដឹងទៀតថា ចោររូបនេះ ជាជនញៀនថ្នាំ បានទៅចូលលួចធុងហ្គាស ១ធុង ទំងន់ ១៥គីឡូក្រាម។ យ៉ាងណាមិញ បើមើលតាមរយៈវីដេអូឃ្លីបនេះវិញ អាចឲ្យយើងដឹងបានថា ចោរមិនមែនមានតែម្នាក់នោះទេ ប៉ុន្តែមានគ្នីគ្នាម្នាក់ទៀត ដែលបាន រត់គេចខ្លួន បាត់ទៅហើយ។ ទោះជាយ៉ាងណា ក្រោយពីចាប់បាន ម្ចាស់ធុងហ្គាស បានប្រគល់ខ្លួនចោរ ទៅឲ្យសមត្ថកិច្ច ដើម្បីយកទៅ ចាត់វិធានការ ទៅតាមផ្លូវច្បាប់ ផងដែរ។ សូមប្រិយមិត្ត ទស្សនាឃ្លីបវីដេអូខាងក្រោម៖

 

ប្រភព៖ facebook | facebook

ដោយ សី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]