សៀមរាប៖ Google Map បានថតនូវវីដេអូ ស្ពតពាណិជ្ជកម្មរបស់ខ្លួន នៅទីក្រុងអង្គរ ដែលមានចំណងជើងថា “ស្វែងយល់ពី ប្រាសាទអង្គរវត្ត របស់កម្ពុជា ជាមួយ Google Map” ហើយវីដេអូនេះ ត្រូវបានបង្ហោះចូល ទៅក្នុងគេហទំព័រយូធូប ដែលមានអ្នកចូល ទស្សនា និង បញ្ចេញមតិ ជាច្រើន។

នៅក្នុងវីដេអូ ដែល Google Map បានបង្កើតនោះ គឺពួកគេបាន ផ្តិតយកទេសភាព ដ៏ស្រស់ស្អាត នៃប្រាសាទជាច្រើន នៅក្នុងទីក្រុងអង្គរ ដែលមើលទៅ ពិតជាទាក់ទាញ ឲ្យភ្ញៀវទេសចរ ចង់មកទស្សនា។ ជាមួយគ្នានេះដែរ គេក៏បានសរសេរបន្ថែម ថាទីក្រុងអង្គរ គឺជាទីក្រុងបុរាណ ដែលធំជាងគេបំផុត នៅលើពិភពលោក ដែលលាតសន្ធឹង នៅលើផ្ទៃដី ៤០០គីឡូម៉ែត្រក្រឡា ត្រូវបានកសាងឡើង ជាង ៥ទសវត្សមកហើយ និង មានជាង ១០០ ប្រាសាទ ក្នុងតំបន់អង្គរ ផងដែរ។

យ៉ាងណាមិញ អ្នកដែលបានចូល ទៅមើលវីដេអូ ពាណិជ្ជកម្មមួយនេះ នៅក្នុងយូធូប បានសរសេរជាមតិ ជាច្រើនទៅកាន់ វីដេអូនេះថា ទីក្រុងអង្គរ ពិតជាអស្ចារ្យ ស្រស់ស្អាត ខ្លាំងណាស់ ហើយពួកគេ នឹងទៅទស្សនា នៅថ្ងៃណាមួយ មិនខាន។ ចំណែកឯអ្នក ដែលធ្លាប់បាន មកទស្សនា តំបន់អង្គររួចហើយនោះ បាននិយាយថា ការធ្វើដំណើរ ទេសចរណ៍ ទៅកាន់ទីក្រុងអង្គរ គឺជាដំណើរកម្សាន្ត ដ៏អស្ចារ្យបំផុតមួយ៕

ប្រភព៖ យូធូប

ដោយ និមល

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]