បរទេស៖ ថ្មីៗនេះពិភពលោក កំពុងមានការ ព្រួយបារម្ភយ៉ាងខ្លាំង ចំពោះមេរោគមរណៈ Ebola ដែលអាចមាន ការឆ្លងរាលដាល ពាសពេញ ពិភពលោក ដែលមកទល់ នឹងពេលនេះ មនុស្សច្រើនជាង ៦០០នាក់បាន ស្លាប់និងច្រើនជាង ១,០០០នាក់ ផ្សេងទៀតកំពុង តែផ្ទុកមេរោគ កាចសាហាវមួយនេះ


(រូបថតរបស់ Patric Sawyer ដែលបានស្លាប់ ដោយសារមេរោគ កំណាច Ebola)

តែអ្វីដែល ជាចំនុចធ្វើ ឲ្យពិភពលោក មានការព្រួយបារម្ភ កាន់តែខ្លាំងនោះ គឺអ្នកដែល កំពុងតែផ្ទុក មេរោគនេះហើយ មិនបានដឹងខ្លួននោះ កំពុងតែ ធ្វើដំណើរទៅ កាន់ប្រទេសផ្សេងៗ និងអាចចម្លង មេរោគនេះ ទៅកាន់មនុស្ស ដែលនៅក្បែរ ខ្លួនគេ។

ការបារម្ភនេះ មានឡើងបន្ទាប់ ពីអ្នកផ្ទុកមេរោគ Ebola ឈ្មោះថា Patric Sawyer បានធ្វើដំណើរតាម យន្តហោះឆ្លងកាត់ ប្រទេសមួយចំនួន ដូចជា ហ្គាណា, នីហ្សេរីយ៉ា, តូហ្កូ (Togo) ជាដើម ហើយអ្នកដំណើរ ដែលនៅលើយន្តហោះ ជាមួយនឹង Patric ត្រូវបានគេ សន្និដ្ឋានថា អាចនឹងមាន អត្រាខ្ពស់ក្នុងការ ឆ្លងមេរោគកំណាច នេះពីរូបគេ។

យ៉ាងណាមិញ ក្រុមគ្រូពេទ្យ ក៏បានធ្វើការពិនិត្យ ទៅលើមនុស្សចំនួន ២៩នាក់ដែល ធ្លាប់បាននៅក្បែរ Patric ចំណែកឯអ្នក ដទៃទៀតបាន ចាកចេញទៅកាន់ ប្រទេសផ្សេងទៀត បាត់អស់ហើយ។ ទោះយ៉ាងណាក៏ដោយ ក្រុមអាជ្ញាធរក៏ បានព្យាយាមកំណត់ អត្តសញ្ញាណមនុស្ស ទាំងនោះដើម្បីធ្វើការ ពិនិត្យថាតើ ពួកគេបានឆ្លង មេរោគនេះឬក៏អត់។


គួរបញ្ជាក់ផងដែរថា ពេលនេះ Patric រួមជាមួយនឹង ប្អូនស្រីរបស់ គេបានស្លាប់ ហើយដោយសារ តែមេរោគមួយនេះ។ ហើយអ្វីដែល រឹតតែ ភ័យខ្លាច ទៀតនោះ គ្រូពេទ្យ មួយចំនួនដែល បានព្យាបាលអ្នកជំងឺ ទាំងនេះក៏បាន ឆ្លងមេរោគនិង ត្រូវបានស្លាប់ អស់ជាច្រើន នាក់ផងដែរ។

បណ្តាប្រទេសធំៗ ជុំវិញពិភពលោក កំពុងតែរឹត បន្តឹងយ៉ាងខ្លាំង ដើម្បីពិនិត្យ និងបង្ការកុំអោយ មេរោគកំណាច មួយនេះរីករាល ដាលដល់ប្រទេស របស់ខ្លួន៕

តើប្រិយមិត្តយល់ យ៉ាងណាដែរ?



ប្រភព៖ មីរ័រ

ដោយ៖ Xeno

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]