បាត់ដំបងៈ កម្លាំងអាវុធហត្ថខេត្ត បានបញ្ជូនជន សង្ស័យម្នាក់ ទៅតុលាការ នៅព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៤ ពីបទ រំលោភសេពសន្ថវៈ លើប្រពន្ធគេ ខណៈដែលជនសង្ស័យ បានផឹកស្រា ស្រវឹងជោកជាំ រួចធ្វើសកម្មភាព ចាប់រំលោភ នារីរងគ្រោះកាល ពីវេលាម៉ោង ១០ និង៤៥នាទីយប់ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៤ នៅលើផ្ទះជនរងគ្រោះ ស្ថិតក្នុងភូមិ ស្ពានយោល ឃុំជ្រៃសីមា ស្រុកសំពៅលូន រួចកសាង សំណុំរឿង មកទីបញ្ជាការ អាវុធហត្ថខេត្ត ដើម្បីចាត់ការ បន្តតាមច្បាប់ ។

លោកអនុសេនីយ៍ឯក ឡាច ប្រុស នាយការិយាល័យ ស្រាវជ្រាវបទល្មើស ព្រហ្មទណ្ឌអាវុធហត្ថខេត្ត បានឲ្យដឹងថា យោងតាម របាយការណ៍ របស់មូលដ្ឋានអាវុធហត្ថ ស្រុកសំពៅលូន បានបញ្ជាក់ថា ជនសង្ស័យដែល សមត្ថកិច្ចឃាត់ខ្លួន មានឈ្មោះ អុល សុភ័ក្រ្ត ភេទប្រុស អាយុ២១ឆ្នាំ មុខរបរ កម្មករ មាន ទីលំនៅភូមិស្ពានយោល ឃុំជ្រៃសីមា ស្រុកសំពៅលូន ។ ចំណែកជនរងគ្រោះ មានអាយុ១៨ឆ្នាំ រស់នៅភូមិ ជាមួយគ្នាខាងលើ ។ ក្នុងរបាយការណ៍ បានបញ្ជាក់ទៀតថា នៅយប់កើត ហេតុជនសង្ស័យ បានផឹកស្រា ស្រវឹងជោកជាំ រួចឡើងទៅលើផ្ទះ ជនរងគ្រោះ ឃើញស្ងាត់មានឱកាស ក៏ធ្វើសកម្មភាពចាប់ រំលោភនាង រហូតបានសម្រេចម្តង ខណៈឪពុកក្មេកដេកលក់ និងប្តីមិននៅផ្ទះ ក្រោយពីធ្វើសកម្មភាព ហើយជនសង្ស័យបាន ចុះគេចខ្លួនទៅសម្ងំ ក្នុងចម្ការពោតបាត់ ។ លុះព្រឹកឡើងវេលាម៉ោង ៨ និង៣០ នាទីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៤ កម្លាំង អ.ហ ស្រុកបានចុះឃាត់ខ្លួន នាំយកមកទីបញ្ជាការ ដើម្បី សាកសួរ ។

ជនសង្ស័យបាន ឆ្លើយសារភាពថា ខ្លួនពិតជាបាន ចាប់រំលោភនាងរងគ្រោះ ពិតប្រាកដមែន ដោយសារតែខ្លួន បានស្រវឹងស្រាខ្លាំង ក៏លបចូលទៅធ្វើ សកម្មភាពតែម្តង ខណៈជនសង្ស័យ ទើបតែស្គាល់គ្នា បានជិត១ខែប៉ុណ្ណោះ ។ បច្ចុប្បន្នជនសង្ស័យ ត្រូវបាន សមត្ថកិច្ចជំនាញ កសាងសំណុំរឿង បញ្ជូនខ្លួន ទៅ តុលាការខេត្ត នៅព្រឹកថ្ងៃទី៣០ ខែកក្កដា នេះដើម្បីចាត់ការ តាមច្បាប់រួចហើយ ៕



បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]