កំពត៖ សពស្ត្រីម្នាក់ ត្រូវបានគេស្គាល់ ឣត្តសញ្ញាណ ដែលគេដាក់រហស្សនាម ឈ្មោះ នាង ឆយី ឣាយុ ប្រមាណ ៥០ឆ្នាំ មានទីលំនៅ មិនពិតប្រាកដ ស្ត្រីរងគ្រោះជា ជនអនាថា សតិមិនពេញលេញ ត្រូវបានគេ ប្រទះឃើញឣណ្តែត ក្នុងទឹកព្រែកកំពង់ទ្រាក វេលាម៉ោង១០ព្រឹក ថ្ងៃទី៣០ ខែកក្តដា ឆ្នាំ២០១៤ ស្ថិតក្នុង ភូមិកំពង់ទ្រាក ឃុំជុំគ្រៀល ស្រុកទឹកឈូ ខេត្តកំពត។

សមត្ថកិច្ច មិនទាន់បានកំណត់ ឣំពីមូលហេតុពាក់ព័ន្ធ នៃការស្លាប់នៅឡើយទេ ហើយវេលានេះ កម្លាំងនគរបាលជំនាញ បាននិងកំពុងធ្វើ កោសល្យវិច្ច័យ នៅនឹងកន្លែង កើតហេតុ៕




បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]