ថៃ៖ កាលពីពេលថ្មីៗនេះ ខ្មែរឡូត បានចុះផ្សាយ អត្ថបទមួយ ដែលទាក់ទងនឹង ការវាយដំ មកលើតារាស្រី ដ៏ល្បីរបស់ថៃ Janie ដែលសង្ស័យថា ពាក់ព័ន្ធនឹងរឿង ស្នេហ៍ត្រីកោណ ដែលនៅពេលនេះ នាងនឹងប្តីរបស់នាង បានលែងលះគ្នា ដាច់ស្រាច់ហើយ ចំណែកឯរូបនាង ក៏បានចាកចេញ ទៅរស់នៅ សហរដ្ឋអាមេរិក ផងដែរ។

តារាសម្តែងស្រី ល្បីឈ្មោះរបស់ ប្រទេសថៃ អ្នកនាង Janie កាលពីប៉ុន្មានថ្ងៃមុននេះ ត្រូវបានជនអានាមិក បង្ហោះរូបថតរបស់នាង ចូលនៅក្នុង បណ្តាញសង្គម ហើយត្រូវបានអ្នក និយមប្រើប្រាស់ អ៊ីនធើណេត នាំគ្នាចែកចាយ យ៉ាងគគ្រឹគគ្រេងនោះ គឺជារូបភាព ដែលនាងថតដោយផ្ទាល់ ចេញពីទូរស័ព្ទដៃ។ ហើយអ្នកដែល ប្រើអំពើហិង្សា វាយដំមកលើ រូបនាង គឺជាប្តីរបស់នាង តែម្តង។

គួរបញ្ជាក់ផងដែរថា Janie បានរៀបការ ជាមួយលោក Chonsawat Asavahame មិនដល់មួយឆ្នាំផង ដែលកាលពី ពេលរៀបការដំបូង ពួកគេរស់ជាមួយ ពោរពេញទៅដោយ ភាពផ្អែមល្ហែម ប៉ុន្តែក្រោយមក ការរស់នៅរបស់ ពួកគេមានភាព ចម្រូងចម្រាស មិនចុះសម្រុងគ្នា រហូតដល់ថ្នាក់ ប្រើអំពើហិង្សា ថែមទៀតផង។

ជាមួយគ្នានេះដែរ Janie និងប្តីរបស់នាង បានលែងលះគ្នា ដាច់ស្រេចហើយ ដោយរូបថតរបស់ Janie កាន់នូវលិខិត លែងលះ ត្រូវបាន បង្ហោះនៅលើ បណ្តាញសង្គមដោយ បណ្តាញ Celebrity Gossip កាលពីល្ងាចម្សិលមិញ ប៉ុន្តែពួកគេ មិនបានបញ្ជាក់ថា រូបថតមួយនេះ មានប្រភពមក ពីណានោះទេ។

យ៉ាងណាមិញ តារាសម្តែងរូបនេះ ត្រូវបានគេរាយការណ៍ថា បន្ទាប់ពីទទួលបាន នូវលិខិតលែងលះ នាងបានចាកចេញពី ប្រទេសថៃទៅកាន់ សហរដ្ឋអាមេរិក ដើម្បីធ្វើវិស្សមកាល រយៈពេលមួយខែ កាលពីម្សិលមិញនេះ ដែលចេញទៅ មុនកាលកំណត់២ថ្ងៃ៕

ប្រភព៖ Coconuts Bangkok

ដោយ និមល

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]