បរទេស៖ ប្រិយមិត្តដឹងថា សត្វឆ្កែតែងតែ មានទម្លាប់ហិត គូទគ្នាទៅវិញទៅមក នៅពេលដែល ពួកវាបាន ជួបគ្នា តើអ្នកមានដឹង ថាហេតុអ្វី បានជាពួកវា តែងតែធ្វើបែបនេះ ដែរទេ?

កាលពី ពេលថ្មីៗនេះ អ្នកវិទ្យាសាស្រ្ត ខិតខំស្រាវជ្រាវ ហើយក៏បាន រកឃើញថា ទម្លាប់ចម្លែករបស់ សត្វឆ្កែ គឺជាកាយវិការមួយ សម្រាប់ស្រង់ក្លិន ដើម្បីដឹងពី ព័ត៌មានលំអិតនានា ទាក់ទងនឹងសត្វ ឆ្កែដទៃទៀត ដូចជា ភេទ, របបអាហារ, អារម្មណ៍ នៅពេលដែល ពួកវាជួបគ្នា ជាលើកទីមួយ។

ក្រុមអ្នកវិទ្យាសាស្រ្ត បានពន្យល់ទៀតថា បរិវេណនៃ គូទរបស់ សត្វឆ្កែគឺជា កន្លែងដែលផ្ទុក ព័ត៌មានជាច្រើន ទាក់ទងនឹង ខ្លួនវាហើយ ម្យ៉ាងវិញទៀត ក្លិនធម្មជាតិរបស់ សត្វឆ្កែគឺនៅ ត្រង់កន្លែងនោះតែម្តង។

នេះក៏ព្រោះតែ សមត្ថភាពស្រង់ក្លិន របស់សត្វឆ្កែ អាចទទួលដឹង ខ្លាំងជាងមនុស្ស ចាប់ពី ១០,០០០ទៅដល់ ១០០,០០០ដង ឯណោះដែល ជាចំនុចពិសេស មួយសម្រាប់វា ស្រូបយកព័ត៌មាន ផ្សេងៗដែល នៅជុំវិញខ្លួនវា បានយ៉ាងងាយ។

ដូច្នេះហើយទើប បានជាយើង តែងតែឃើញ សត្វឆ្កែតែងតែ ដើរទៅហិតគូទ គ្នាទៅវិញទៅមក ជាមុនសិននៅ ពេលដែលពួកវា ជួបគ្នាជា លើកដំបូង៕

តើប្រិយមិត្តយល់ យ៉ាងណាដែរ?



ប្រភព៖ ដេលីម៉េល

ដោយ៖ Xeno

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]