តៃវ៉ាន់៖ មានបុរសម្នាក់ បានដាក់ពាក្យលែងលះ ប្រពន្ធរបស់ខ្លួន ដោយសារតែ នាងញៀន ជាមួយទូរស័ព្ទ ដៃស្មាតហ្វូន ខ្លាំងពេក។

យោងតាមសម្តី របស់បុរសជាប្តី បានឲ្យដឹងថា ប្រពន្ធរបស់ខ្លួន គឺតែងចំណាយពេល ជាច្រើនម៉ោង ជាមួយការលេងទូរស័ព្ទ របស់នាង ដែល មិនខ្វល់ខ្វាយ ពីការងារផ្ទះ អ្វីនោះទេ។

បន្ថែមពីនេះទៅទៀត គាត់បានបន្តថា គាត់មិនដែលឃើញ ផ្ទះរៀបចំ បានស្អាតល្អ ហើយចំពោះរឿង កូនៗវិញ គឺនៅពេលពួកគេឈឺ នាង ភ្លេចឲ្យថ្នាំទៅ ពួកគេលេប និងភ្លេចយកកូនស្រីតូច ទៅចាក់វាក់ស៊ាំង តាមពេលកំនត់ ថែមទៀតផង។

 មិនតែប៉ុណ្ណោះ បុរសម្នាក់នោះ បានប្រាប់ ទៅតុលាការថា គាត់តែងព្យាយាម ជម្រុញអោយប្រពន្ធ របស់គាត់ ធ្វើការងារផ្ទះខ្លះ ប៉ុន្តែអ្វី ដែលនាង បានបក មករកគាត់វិញ គឺនាង បានស្តីបន្ទោស និងមិនព្រម ធ្វើតាម អ្វីដែលគាត់ បាននិយាយនោះទេ។ ដូច្នេះហើយ ទើបបុរសម្នាក់នេះ សុខចិត្ត រៀបចំឯកសារ ដើម្បីធ្វើការ លែងលះ ជាមួយប្រពន្ធនោះ តែម្តងទៅ។

យ៉ាងណាមិញ វាជា ករណីដំបូងហើយ ដែលទូរស័ព្ទដៃ Smart Phone ធ្វើឲ្យជីវិតគ្រួសារ អាចបែក បាក់គ្នាបាន៕ តើប្រិយមិត្ត យល់យ៉ាង ណាដែរ ចំពោះបញ្ហានេះ?

ប្រភព Shanghaiist

ដោយ៖ កា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]