ចិន៖ ករណីស្រដៀង នឹងពេលមុនៗដែរ និង តែងកើតមាន ជាញឹកញយមកហើយ នៅក្នុងប្រទេសចិន នៃការលេចចេញនូវព័ត៌មាន វាយធ្វើបាប តាមទីសាធារណៈ ពីសំណាក់ប្រពន្ធដើម ឬ ស្រីស្នេហ៍ ដូចនេះ។

មិនខុសគ្នានោះដែរ និង រាល់ដងទៅហើយ ដែលមិនសូវជា មាននរណា រវីរវល់ ចូលទៅជួយនោះឡើយ ខណៈមហាជនទាំងនោះ បានត្រឹម ឈរមើលតែប៉ុណ្ណោះ។

បើតាមប្រភពព័ត៌មាន បានឲ្យដឹងថា នារីរងគ្រោះម្នាក់ ត្រូវបានគេវាយធ្វើបាបយ៉ាង ដំណំ ព្រមទាំង ចាប់សម្រាត ខោអាវ រហូតទាល់តែអាក្រាត ល្វែងលើ ដោយស្នាដៃនារីចិត្តក្តៅ មួយក្រុម ព្រោះតែ នារីរងគ្រោះ ត្រូវបានពួកនាងៗ ទាំងនោះ សង្ស័យ ថាជាស្រីស្នេហ៍ លួចលាក់។

សូមប្រិយមិត្ត មើលរូបភាពខាងក្រោម ៖


នារីរងគ្រោះ កំពុងត្រូវគេ វាយដំ នៅមុខហាងលក់គ្រឿងអេឡិចត្រូនិចមួយកន្លែង ស្ថិតក្នុងទីក្រុង Yulin

នារីរងគ្រោះ ត្រូវគេចាប់អូស និង ហែកអាវ មុខមហាជន


វាយទាត់ធាក់ និង ជាន់ពីលើ ខណៈនារីរងគ្រោះ កំពុងអាក្រាតល្វែងលើ និង រងរបួសចេញឈាមផងដែរ


ពួកស្រីកំណាច កំពុងចាប់បោចសក់ យ៉ាងសាហាវ


គ្មាននរណា អើរពើ ឬ រវីរវល់ នឹងសម្រែក របស់នារីរងគ្រោះ ដែលកំពុងត្រូវគេ បំពាននោះឡើយ

ក្រោយពី បានឃើញសកម្មភាព ទាំងនេះរួច ប្រិយមិត្ត យល់ឃើញយ៉ាងណាដែរ ?

ប្រភព៖ Shanghaiist

ដោយ សី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]