ចិន៖ ពួកចោរមួយក្រុម បានធ្វើឲ្យអាជ្ញាធរនៅក្រុង Nanjing ប្រទេសចិន បះសក់គ្រប់គ្នា ដោយសារ តែ ពួកគេបានកាត់យកដែក ស្ថានីយ៍ រង់ ចាំឡានក្រុង អស់២៤ កន្លែង ដោយគ្រាន់តែ រយៈពេល ១យប់ សោះ។ ទោះជាយ៉ាងណាក៏ដោយ ក្រុមចោរទាំងនោះ ក៏មិនមែនអត់មនុស្ស ធម៌ពេកនោះដែរ គឺពួកគេ យក តែដំបូលស្ថានីយ៍ រង់ចាំឡានក្រុងប៉ុណ្ណោះ ដោយរក្សាទុក កៅអីអង្គុយរង់ចាំ របស់អ្នកដំណើរ ឲ្យនៅដូចដើម។

ស្ថានីយ៍រង់ចាំឡានក្រុង ដែលត្រូវចោរលួចទាំងនោះ ស្ថិតនៅតាមបណ្តោយ មហាវិថី ទើបតែសាង សង់ថ្មី ដែលមានឈ្មោះថា Bei Da Dao។ ស្ថានីយ៍រង់ចាំឡានក្រុង ចំនួន ២៤ ក្នុងចំណោម ចំនួនសរុប ២៥កន្លែង ដែលត្រូវបាន ចោរលួចយកទៅនោះ បើគិតជាទឹកប្រាក់ គឺអស់ ចំនួន ១,៤ លាន យ័ន (yuan) ជាង ២,២ សែនដុល្លាអាមេរិក។


ស្ថានីយ៍រង់ចាំឡានក្រុងមួយក្នុងចំណោមស្ថានីយ៍ទាំង២៤ ដែលក្រុមចោរលួចយកទៅ

តាមការសន្និដ្ឋាន ពីប៉ូលីស បានឲ្យដឹងថា ក្រុមចោរអាចនឹងប្រើប្រាស់ ម៉ាស៊ីនកាត់កញ្ចក់ (glass-cutting machine) ដើម្បីកាត់យកទាំង ស្រុងនូវដំបូល របស់ស្ថានីយ៍រង់ចាំនេះ មុនពេលដែលត្រូវ ដឹក ចេញ ទៅជាច្រើនដង ច្រើនសារ ដោយសារតែដំបូលរបស់ស្ថានីយ៍នីមួយៗ គឺ មិនមែនមានទំងន់ ស្រាល នោះទេ។

បើតាមប៉ូលីសដដែល បានបកស្រាយថា មហាវិថីនោះគឺស្ថិត នៅក្នុងការសាងសង់នៅឡើយ ហើយមិន ទាន់ មានភ្លើងបំភ្លឺផ្លូវនោះទេ នៅពេល យប់ ដូច្នេះបើទោះជា មានអ្នកដំណើរឃើញ សកម្មភាពពួកចោរ លួចកាត់យកដែក ក៏គ្មាននរណា ចាប់អារម្មណ៍ដែរ ព្រោះគេអាច នឹងគិត ថាពួកចោរទាំងនោះ គឺជា ក្រុម ការងារសាងសង់ ឬក៏ជាជាងជុសជុលជាដើម។

ចំពោះដំណោះស្រាយវិញ អាជ្ញាធរក្រុង Nanjing នឹងសាងសង់ ស្ថានីយ៍រង់ចាំថ្មី ក្នុងពេលឆាប់ៗ ហើយ គេក៏នឹងបង្កើនការប្រុងប្រយ័ត្នចាប់ ពីពេលនេះតទៅ៕ 

ប្រភព៖ បរទេស

ដោយ៖ Viroth

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]