អង់គ្លេស៖ បុរសម្នាក់ បានសម្រេចចិត្ត ធ្វើដំនើរដ៏វែង ឆ្ងាយទៅជួប មិត្តស្រីខ្លួន ដើម្បីធ្វើ ឲ្យនាងមានការភ្ញាក់ ផ្អើលនិងរំភើប ក្នុងថ្ងៃខួបកំនើត អាយុ១៩ឆ្នាំ របស់នាង បន្ទាប់ពីនាង គ្រាន់តែនិយាយលេង សើចទៅកាន់ មិត្តប្រុសខ្លួន តែប៉ុណ្ណោះ។

បុរសម្នាក់ឈ្មោះថា Jack បានកក់ជើង ហោះហើរដែល ធ្វើដំនើរពី ប្រទេសអង់គ្លេស ទៅកាន់ប្រទេស អូស្ត្រាលី ដើម្បីទៅជួប មិត្តស្រីខ្លួន ឈ្មោះថា Ella ដែលបានដើរ កម្សាន្ត នៅទីនោះ រយៈពេល៣ខែ មកហើយ និងមានបំណង ទៅឲ្យទាន់ថ្ងៃ ខួបកំនើត អាយុ១៩ឆ្នាំ របស់នាង ដើម្បីឲ្យនាង មានការភ្ញាក់ផ្អើល។ យ៉ាងណាមិញ គាត់ត្រូវធ្វើ ដំនើររយៈពេល ១០ម៉ោង ពីប្រទេស អង់គ្លេស ទៅទីក្រុងហុងកុង និងត្រូវបន្ត ដំនើរ ៨ម៉ោង ទៀត ទើបទៅដល់ ប្រទេសអូស្ត្រាលី។

ទោះបីជា ការធ្វើដំនើរនេះ ត្រូវចំនាយពេលវេលា និងចំនាយប្រាក់ ច្រើនបន្តិចក្តី តែវាពិតជា មានតម្លៃខ្លាំងណាស់ ដោយអ្នកទាំងពីរ ទទួលបានលទ្ធផល ជាទីគាប់ចិត្ត និងភាពសប្បាយ រីករាយ ហើយក៏បានធ្វើឲ្យនាង មានការភ្ញាក់ផ្អើល បំផុតក្នុងថ្ងៃ ខួបកំនើត របស់ខ្លួន។ លើសពីនេះទៀត Jack ក៏បានធ្វើការ ថតនូវវីដេអូ ឃ្លីបខ្លីមួយ ផងដែរសម្រាប់នាង ដោយមានការ ជួយជ្រោមជ្រែង ពីឪពុកម្តាយ និង មិត្តភក្តិនាង ទើប Jack អាចសម្រេច គោលដៅដូចនេះ៕

ចង់ជ្រាបកាន់តែ ច្បាស់សូមទស្សនា វីដេអូឃ្លីបនេះ ទាំងអស់គ្នា៖ 





តើអ្នកយល់យ៉ាងណាដែរ?


ប្រភព asiantown

ដោយ mey

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]