រាជធានីភ្នំពេញ ៖ រថយន្តក្រឡុកស៊ីម៉ង់ត៍មួយគ្រឿង បើកឡើងផ្លូវ ជ្រុលទៅបុក និងកិនពីលើ ម៉ូតូគុបជ្រុង សេ៩០ មួយគ្រឿង បណ្តាលឱ្យ បុរសម្នាក់ រងរបួសធ្ងន់ ហើយអ្នកបើករថយន្ត ព្យាយាមបើករថយន្តគេច បានប្រហែល ១០ម៉ែត្រ ក៏បានបើកទ្វាររថយន្ត ចុះគេចខ្លួនតែម្តង។ ហេតុការណ៍នេះ កើតឡើង កាលពីវេលា ម៉ោង៩ យប់ ថ្ងៃទី២៩ កក្កដា ២០១៤ នៅចំណុចផ្លូវ សហព័ន្ធរុស្ស៊ី កែងនឹង ផ្លូវវិមានស ស្ថិតក្នុង ភូមិក្បាលដំរី សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ។

ប្រភពព័ត៌មាន បានឱ្យដឹងថា នៅមុនពេល កើតហេតុ គេឃើញរថយន្ត ក្រឡុកស៊ីម៉ង់ មួយគ្រឿង ពណ៌លឿង ពាក់ស្លាកលេខ ភ្នំពេញ5A-0531 បើកដោយបុរសម្នាក់ តាមផ្លូវវិមានសព មកចំណុចកើតហេតុ ក៏បានបើកឡើង ផ្លូវសហព័ន្ធរុស្ស៊ី បានមកបុក និងកិនពីលើ ម៉ូតូគុបជ្រុង សេ៩០ ពណ៌ទឹកប៊ិច ពាក់ស្លាកលេខ ភ្នំពេញ 1CA-7662  ជិះដោយបុរសម្នាក់ ធ្វើដំណើរតាម ផ្លូវសហព័ន្ធរុស្ស៊ី ក្នុងទិសដៅពីកើតទៅលិច បណ្តាលឱ្យខ្ទេចម៉ូតូ និងបុរសម្នាក់រងរបួសធ្ងន់ ។ បន្ទាប់បើកកិនម៉ូតូហើយ អ្នកបើករថយន្ត បានរីយ៉ែថយក្រោយ កិនម្តងទៀត និងបានបើកទៅមុខ បានប្រហែល ១០ម៉ែត្រ ក៏បើកទ្វាររថយន្ត គេចខ្លួនតែម្តង ។

ក្រោយពេលកើតហេតុ ជនរងគ្រោះ ត្រូវគេបញ្ជូនទៅ សង្រ្គោះនៅមន្ទីរពេទ្យ ចំណែករថយន្ត និងម៉ូតូ ត្រូវសមត្ថកិច្ច យកទៅរក្សាទុក នៅអធិការដ្ឋាន ខណ្ឌពោធិ៍សែនជ័យ ដើម្បីដោះស្រាយ តាមក្រោយ៕


បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]