ខេត្តបន្ទាយមានជ័យ ៖ ស្ត្រីម្នាក់ដែល ងប់ងុលនឹងល្បែង លេងចាញ់អស់ រាប់សិបម៉ឺនបាត គ្មានលុយសងគេ បែរជាដើរល្បិច កុហកសមត្ថកិច្ច ថានាងត្រូវចោរប្លន់ យកលុយអស់ បង្កឲ្យមាន ការភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ច ។ នេះគឺជា រឿងទី២ហើយ ក្នុងករណី បំភ្លៃសក្ខីកម្ម កុហកសមត្ថកិច្ច កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៤ មានបុរសម្នាក់ យកលុយមក ទិញម៉ូតូចំនួន ២០០០ដុល្លារ ធ្វើឲ្យជ្រុះកាបូបបាត់ បែរជាថាត្រូវ ថ្នាំសណ្តំគេ យកប្រាក់អស់ ព្រោះតែមិនហ៊ាន ចូលផ្ទះ ខ្លាចម្តាយក្មេក និងប្រពន្ធរករឿង ស្តីបន្ទោស។ ចំណែកស្ត្រី ម្នាក់នេះវិញ កុហកសមត្ថកិច្ច ថាមានករណី ចោរប្លន់នៅ ផ្ទះរបស់គេ នៅវេលាម៉ោង១ ឈានចូល ថ្ងៃទី២៩ ខែ កក្កដា ឆ្នាំ២០១៤ នៅភូមិទួលពង្រ ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។

លោកវរសេនីយ៍ត្រី សៅ ប៊ុន អធិការនគរបាល ស្រុកម៉ាឡៃ បានឲ្យដឹងថា បន្ទាប់ពីទទួល បានព័ត៌មាន ពីករណីប្លន់ នៅភូមិទទួលពង្ រដែលស្ត្រីឈ្មោះ ហាយ សាវី អាយុ៣២ឆ្នាំ មានប្តីឈ្មោះ ស្រី កែវ អាយុ៥៦ឆ្នាំ បានអះអាងថា នៅវេលាម៉ោង១យប់ ឈានចូល ថ្ងៃទី២៩ ខែកក្កដា មានក្រុមចោរប្លន់ ប្រដាប់អាវុធ ចំនួន៤នាក់ មានកាំភ្លើងខ្លី និងកាំបិតចុងស្រួច បានចូលធ្វើ សកម្មភាពប្លន់នាង យកអស់ប្រាក់ ៣លាន ១សែន ៥ម៉ឺនរៀល ខ្សែ.ក១ខ្សែ, ខ្សែដៃ១ខ្សែ, កាតគ្រីឡាន១, អត្តសញ្ញាណប័ណ្ណ១, ប័ណ្ណនគរបាល១, លោកឧត្តម សេនីយ៍ត្រី អាត់ ខែម ស្នងការ នគរបាលខេត្ត បានដាក់បទបញ្ជា យ៉ាងម៉ឺងម៉ាត់ ឲ្យលោកចាត់តាំង កម្លាំងជំនាញ ចុះធ្វើការស្រាវជ្រាវ ស៊ើបអង្កេត តាមវិធានការជំនាញ ជុំវិញករណីនេះ ទើបដឹងថា ជាការប្រឌិតរឿង៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]