រាជធានីភ្នំពេញ ៖ រថយន្ត FORD មួយគ្រឿង ម្ចាស់ងោកមួយភាំង បើកទៅបុក របាំងថ្មពុះ ចែកទ្រូងផ្លូវ បាក់អស់ ចំនួន២កង់ បណ្តាលរថយន្ត ផ្អៀងប៉ះជើង ទៅចំហៀង សំណាងល្អ អ្នកបើកបរ រងរបួសស្រាល ។ ហេតុការណ៍នេះ កើតឡើងកាល ពីវេលាម៉ោង ១ និង៣០នាទី រំលងអាធ្រាត្រ ឈានចូលថ្ងៃ ទី៣០ កក្កដា ២០១៤ នៅចំណុចមុខ បណ្តាល័យ សម្តេចហ៊ុនសែន តាមផ្លួវ៥៩៨ ស្ថិតក្នុង សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក ។

បុរសម្ចាស់រថយន្ត រងគ្រោះឈ្មោះ វិ ភា អាយុ២៩ឆ្នាំ មុខរបរជាវិស្វករ រស់នៅក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។

បើតាមសម្តីជនរងគ្រោះ បានឱ្យដឹងថា នៅមុនពេល កើតហេតុខ្លួន បានបើករថយន្ត FORDមួយគ្រឿង ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ2I-7899 ចេញពីហាង ផឹកស៊ីមួយកន្លែង នៅម្តុំមាត់ទន្លេ ហើយក៏ធ្វើដំណើរ ត្រឡប់មកផ្ទះវិញ ស្រាប់តែមកដល់ ចំណុចកើតហេតុ ខ្លួនបានងក់ មួយភាំង ក៏ជ្រុលចង្កូត បុករបាំងថ្ម បណ្តាលឱ្យរថយន្ត របស់គាត់ផ្អៀង តែម្តង ពុំតែសំណាងល្អ គាត់រងរបួសស្រាល ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានមក វាស់វែង យករថយន្តបង្ក ទៅទុកនៅ ការិយាល័យចរាចរ ផ្លូវគោកនៃ ស្នងការនគរបាល រាជធានីភ្នំពេញ ដើម្បីដោះស្រាយគ្នា តាមនិតិវិធីច្បាប់៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]