អាមេរិក៖ ពិតជារឿងស៊យធំ របស់ក្រុមចោរមួយក្រុម ដែលបាន សម្រេចចិត្ត ធ្វើការប្លន់ខុសកន្លែង ដោយបានទៅប្លន់ប៉ះចំ ពីមុខ ស្ថានីយ៍ប្រេង ឥន្ធនៈ ដែលមានបុរសម្នាក់ ជាជើងឯកប្រដាល់ កំពុងធ្វើការនៅខាងក្នុងហាង ហើយជាលទ្ធផល ក្រុមចោរ ត្រូវទ្រោមខ្លួន និង ត្រូវប៉ូលីស ចាប់ខ្លួនបានថែមទៀត។

តាមប្រភពព័ត៌មានលើកឡើងថា ហេតុការណ៍នេះ បានកើតឡើង នៅក្នុងស្ថានីយ៍ប្រេងឥន្ធនៈ មួយកន្លែងក្នុងក្រុង Houston រដ្ឋ Texas សហរដ្ឋអាមេរិក ខណៈដែល បុគ្គលិកម្នាក់ បានទៅយកប្រាក់ពីធនាគារ និងចតឡានបម្រុងចូលក្នុងស្ថានីយ៍វិញ ក៏ត្រូវបានក្រុមចោរមួយ ក្រុមជិះ ឡានមក តាម និងធ្វើសកម្មភាពប្លន់តែម្តង។

វាមិនមែន ជារឿងងាយស្រួល នោះឡើយ ដោយសារតែ បុរសម្នាក់ ជាបុគ្គលិកគិតប្រាក់ ឈ្មោះ Mayura ដែល ធ្លាប់ជាជើងឯក៥ដងក្នុង ប្រកួតប្រដាល់ MMA នៅក្នុងប្រទេសស្រីលង្កា ដែលជាប្រទេស កំណើតរបស់គាត់នោះ បានរត់ចេញមកជួយ មិត្តរួមការងារ ដោយគាត់ បានវាយ ទាត់ធាក់ ចោរចំនួនពីរនាក់ ឡើងទ្រោមខ្លូន នាំគ្នារត់ឡើងឡានវិញ។ ក្នុងនោះដែរ ចោរប្លន់ម្នាក់ត្រូវបាន គាត់ទាត់ឡើងទួកសាច់ ហើយដួលទៅនឹងដី  ដោយមិនអាច ធ្វើការគេចខ្លួនបាន។

បើតាមការសម្ភាសន៍ លោក Mayura បាននិយាយថា គាត់បានទាត់ ចោរម្នាក់ដំបូងចំមុខ រួចមក ដាល់ចោរម្នាក់ទៀត ជាច្រើនដៃ និង បានបន្តវាយរហូត ដល់ចោរទាំងពីរនោះ ដួលទៅនឹងដី និង ឈប់កំរើក ពីព្រោះគាត់ខ្លាចថា ចោរមាន អាវុធ ឬ កាំភ្លើង ជាប់ ខ្លួនពួកគេ។

យ៉ាងណាមិញ ចោរប្លន់ម្នាក់ ដែលបានមិនអាចគេចខ្លួនបាននោះ មានឈ្មោះ Odell Mathis វ័យ ៣៣ឆ្នាំ ត្រូវបានចាប់ខ្លួនជាមួយ នឹងស្នាមរបួស ពេញខ្លូន ដែលពេលនេះ កំពុងត្រូវបាន ចោទប្រកាន់ពីបទល្មើស ចោរកម្ម ផងដែរ៕

សូមមកទស្សនា វីដេអូសកម្មភាពចោរប្លន់ ខាងក្រោមនេះ ៖



រូបភាពៈលោកMayura ធ្វើការវាយប្រហារចោរប្លន់

 

ប្រភព៖ nydailynews

ដោយ ៖ ទីន

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]