ចិន៖ រូបថតជាច្រើនសន្លឹក បានបង្ហាញពី នារីតែងខ្លួន ជាតួល្ខោនបុរាណចិន ស្លៀកនូវ ឈុតហែលទឹក ទទួលរងនូវ ប្រតិកម្ម និង ការរិះគន់យ៉ាងខ្លាំង ពីអ្នកនិយមលេង អ៊ីនធើណេត ដែលបានចាត់ទុកថា នេះគឺជាការប្រមាថ ដល់សិល្បៈប្រពៃណី និងវប្បធម៌ របស់ប្រទេសចិន។

ជាមួយគ្នានេះដែរ រូបថតទាំងនោះ ត្រូវបានថត ដោយអ្នកប្រើប្រាស់ បណ្តាញសង្គមម្នាក់ នៅក្នុងពិធីបើកព្រឹត្តិការណ៍ អាជីវកម្មមួយ នៅក្នុងខេត្ត Fujian រួចក៏បង្ហោះចូលទៅក្នុង បណ្តាញសង្គម ក៏ត្រូវបានគេ ចែកចាយតគ្នា ដែលធ្វើឲ្យប្រជាជន មានប្រតិកម្មយ៉ាងខ្លាំង និងមានការព្រួយបារម្ភ ពីការអភិរក្ស សិល្បៈបុរាណ និងវប្បធម៌ប្រពៃណី របស់ពួកគេ។ ហើយមានអ្នកខ្លះ បាននិយាយថា ការធ្វើបែបនេះ គឺជាការអាម៉ាស់មួយ ដល់វប្បធម៌ ប្រពៃណីរបស់ ជនជាតិចិន ទាំងមូល។

យ៉ាងណាមិញ បុគ្គលិកនៅក្នុង កម្មវិធីពាណិជ្ជកម្មនោះ បាននិយាយថា នេះគ្រាន់តែជា កម្មវិធីបង្ហាញម៉ូដ ទ្រង់ទ្រាយតូច មួយប៉ុណ្ណោះ ដោយអតិថិជន បានស្នើរសុំឲ្យមាន ការលាយបញ្ចូលគ្នា ទាំងបុរាណ និងសម័យ នៅក្នុងការ បង្ហាញម៉ូដនោះ ទើបពួកគេធ្វើបែបនេះ និងមិនមានបំណង ធ្វើឲ្យប៉ះពាល់ ដល់អ្នកនិយម និងគាំទ្រដល់ ល្ខោនបុរាណ និងវប្បធម៌ប្រពៃណីចិន នោះទេ៕



ប្រភព៖ Shanghaiist

ដោយ និមល

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]