ខេត្តបាត់ដំបង ៖ កាលពីវេលារសៀល ថ្ងៃទី២៩ កក្កដា មានការភ្ញាក់ផ្អើលឡើង បន្ទាប់ពីប្រជាពលរដ្ឋ រស់នៅក្នុងក្រុមទី៧ ភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ប្រទះឃើញរណ្តៅមួយកន្លែង សង្ស័យជីករកកំណប់ នៅមុខផ្ទះប្រជាពលរដ្ឋមួយ ដែលម្ចាស់ ចាក់សោ និងនៅជាប់នឹង របងសាលាសង្កាត់ស្វាយប៉ោ ។

បើតាមសេចក្តីរាយការណ៍ ឱ្យដឹងថា រណ្តៅនោះ ត្រូវបានគេជីកលុង ជ្រៅទៅខាងក្រោម ដោយមានដាក់ឈើ ទប់កុំឱ្យបាក់ដី ។ ពេលនេះសមត្ថកិច្ច កំពុងចុះត្រួតពិនិត្យ និងហៅម្ចាស់ផ្ទះ មកសួរនាំផងដែរ ៕

សមត្ថកិច្ចកំពុងពិនិត្យមើលរណ្តៅដី

រណ្តៅសង្ស័យជីករកកំណប់

ទិដ្ឋភាពកន្កែងកើតហេតុ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]