អង់គ្លេស៖ មានការភ្ញាក់ផ្អើល ចំពោះវីដេអូ ដ៏គួរអោយ ងឿងឆ្ងល់ និងភ័យខ្លាចមួយ ដែលគេជឿជាក់ថា ជាទង្វើរបស់ព្រលឹង ខ្មោចនៅក្នុង រោងមហោស្រព Brookside ក្នុងទីក្រុង Essex នៃប្រទេសអង់គ្លេស។

ក្នុងវីដេអូនោះ យើងអាចមើល ឃើញថា កៅអីដែលនៅ ស្ងៀមបាន កម្រើកដោយខ្លួនឯង នៅក្នុងបន្ទប់ នៃរោងមហោស្រព ដែលបិទជិត និងស្ងាត់ឈឹង។

លោក Roy Roberts ដែលធ្លាប់បានសម្តែង នៅក្នុងរោង មហោស្រពនេះ បានជឿជាក់ថា វីដេអូនេះ អាចជាភស្តុតាង ថានៅទីនោះ ពិតជាមាន ព្រលឹងខ្មោចពិតមែន។ បន្ថែមពីនេះទៀត Jai Sepple វ័យ៤០ឆ្នាំ និងជាអ្នក គ្រប់គ្រង នៃរោងមហោស្រពនេះ ក៏បាននិយាយ ផងដែរថា “នៅទីនេះមាន រឿងចម្លែកៗជាច្រើន ដែលបានកើតឡើង ហើយខ្ញុំក៏ ធ្លាប់ជួបប្រទះ មិនតិចនោះដែរ។ ម្យ៉ាងវិញទៀត រឿងទាំងនេះ ពិបាកពន្យល់ និងបរិយាយប្រាប់ ទៅអ្នកដទៃណាស់ បើសិន ជាពួកគេមិន ធ្លាប់ជួបដោយផ្ទាល់។”

គួរបញ្ជាក់ផង ដែរថា អគារ នៃរោងមហោស្រព មួយនេះបាន សាងសង់ឡើង តាំងពីសតវត្ស ទី១៩ និងមានហេតុការណ៍ គួរអោយព្រឺក្បាល ជាច្រើនដែល មនុស្សមួយចំនួន ធ្លាប់ជួបប្រទះ នៅទីនោះដោយផ្ទាល់៕

ចង់ដឹងថា តើវីដេអូនោះ យ៉ាងណាសូម ទស្សនាទាំងអស់គ្នា៖

លោក Roy Roberts ដែលអះអាងថា ខ្លួនធ្លាប់ជួប ហេតុការណ៍ គួរអោយខ្លាច នៅទីនេះ

តើប្រិយមិត្តយល់ យ៉ាងណាដែរ?

ប្រភព៖ មីរ័រ

ដោយ៖ Xeno

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]