កាលពីពេលថ្មីៗនេះ ពលករខ្មែរនៅប្រទេសកូរ៉េម្នាក់ បានបង្ហោះនូវវីដេអូមួយខ្សែ ទៅលើបណ្តាញសង្គម ហ្វេសប៊ុក ដោយបានត្អូញត្អែយ៉ាងខ្លាំង ចំពោះរឿងការងារ នៅឯប្រទេសកូរ៉េ ថាលំបាក វេទនា និងមានការហត់នឿយខ្លាំង។

បុរសជាពលករខ្មែរនៅកូរ៉េរូបនោះ បានអះអាងថា ខ្លួនគឺជាពលករ ដែលធ្វើការជាអ្នកចិញ្ចឹមសត្វខ្យង នៅក្នុងខេត្ត ជុងណាំ (Chungnam) នៃប្រទេសកូរ៉េខាងត្បូង បានត្អូញត្អែយ៉ាងខ្លាំងថា ការងារមានការលំបាក វេទនា ហើយថែមទាំងនឿយហត់ទៀតផង។

បុរសជាពលករខ្មែរ នៅកូរ៉េរូបនេះ បានឲ្យដឹងទៀតថា ការងារចិញ្ចឹមខ្យង ដែលគាត់កំពុងតែធ្វើ ជារៀងរាល់ថ្ងៃនេះ គឺធ្វើនៅក្រោមកំដៅថ្ងៃតែម្តង ឬអាចនិយាយបានថា ធ្វើនៅកណ្តាលវាល ដោយគ្មានរោង ឬដំបូលអ្វីទាំងអស់។

ជាងនេះទៅទៀត គាត់បានអះអាងឲ្យដឹងថា ដំបូងឡើយនៅក្នុងកុងត្រា ដែលគាត់បានចុះកិច្ចសន្យា គឺចុះកិច្ចសន្យា ឲ្យមកដាំដំណាំ ប៉ុន្តែផ្ទុយទៅវិញ បែរជាត្រូវមក ចិញ្ចឹមខ្យងទៅវិញ៕

ចង់ដឹងយ៉ាងណា សូមទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖

ប្រភព ៖ ហ្វេសប៊ុក

ដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]