កាលពីថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ ២០១៤ កន្លងទៅ ថ្មីៗនេះ ក្រុមហ៊ុនបោះពុម្ពអាស៊ូការបស់ជប៉ុន បានចេញនូវលិខិតសុំអភ័យទោស ទាក់ទងនឹង ការប្រើប្រាស់ រូបភាពអង្គរវត្ត នៅលើ ក្របសៀវភៅ បង្រៀនភាសា វៀតណាម តាមរយៈគេហទំព័រ របស់ស្ថានទូតកម្ពុជា ប្រចាំនៅប្រទេសជប៉ុន។

ខាងក្រោមជាខ្លឹមសារគោល ដែលបានសរសេរ នៅក្នុងលិខិតសុំអភ័យទោស ដែលខ្មែរឡូត ធ្វើការបកប្រែ ជាភាសាខ្មែរ ៖

" ពួកខ្ញុំសូមសម្តែងចេញ នូវការសុំអភ័យទោស យ៉ាងជ្រាលជ្រៅ ចំពោះកំហុសឆ្គង ដែលបាន យករូបភាព ប្រាសាទអង្គរវត្ត បោះពុម្ពនៅលើ សៀវភៅភាសាវៀតណាម របស់ក្រុមហ៊ុន យើងខ្ញុំ កាលពីអំឡុងខែ មេសា ឆ្នាំ ២០១៤ កន្លងទៅនេះ។

ពួកខ្ញុំបានខ្វះការប្រុងប្រយ័ត្ន ដោយបានយល់ច្រឡំថា រូបភាពបែបគំនូរដែលបាន បោះពុម្ព នៅលើក្របសៀវភៅនោះ ថាជាប្រាសាទមួយ ក្នុងចំណោម ប្រាសាទផ្សេងៗទៀត របស់ ប្រទេសវៀតណាម។ ក្រោយពីមានការចង្អុរបង្ហាញ រួចមក ពួកខ្ញុំអាចកំណត់បានថា រូបភាពនោះ ពិតជារូបភាពរបស់ប្រាសាទអង្គរវត្ត ប្រាកដមែន ដែលជាមោទនភាព ជាដួងព្រលឹង និង ជាអត្តសញ្ញាណជាតិ នៃប្រទេសកម្ពុជា។

ពួកខ្ញុំសូមសម្តែង ការស្តាយក្រោយ ជាពន់ពេក និង សូមធ្វើការសុំអភ័យទោស ទៅលើកំហុស ដែលធ្វេសប្រហែសនេះ ជូនទៅដល់ សាធារណៈជន ទាំងអស់ មេត្តាជ្រាប ដោយក្តីអនុគ្រោះ។

ដើម្បីជាការកែតម្រូវ នូវកំហុស ដែលបានលើកឡើងខាងលើ ខាងយើងខ្ញុំសន្យាថា ៖

១. ផ្លាស់ប្តូររូបភាពលើក្របសៀវភៅនោះ ឲ្យបានឆាប់បំផុត តាមដែលអាចធ្វើទៅបាន

២. ពន្យាពេលក្នុងការដឹកជញ្ជូនសៀវភៅទំាងនោះ ទៅកាន់ហាងលក់សៀវភៅនានា រហូតទាល់តែក្របសៀវភៅថ្មី ត្រូវបានផ្លាស់ប្តូររួចរាល់

៣. បំផ្លាញក្របសៀវភៅចាស់ចោលទាំងអស់ ដែលមាន នៅក្នុងកន្លែងស្តុកទុក

៤. រូបភាពនៃក្របសៀវភៅថ្មី នឹងធ្វើការបង្ហោះចូលទៅក្នុង គេហទំព័រ របស់ក្រុមហ៊ុនយើងខ្ញុំ "

 

ខាងក្រោម លិខិតជាភាសាអង់គ្លេស

ខាងក្រោមនេះវិញ លិខិតជាភាសាជប៉ុន

ខាងក្រោម ជាក្របសៀវភៅថ្មី

ខាងក្រោម ជាក្របសៀវភៅចាស់ ដែលមាន រូបប្រាសាទអង្គរវត្ត របស់កម្ពុជា


ប្រភព៖ គេហទំព័រស្ថានទូតកម្ពុជាប្រចាំនៅជប៉ុន

ដោយ សី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]