អាមេរិក៖  យោងតាមប្រភព ព័ត៌មាន Fox បានឲ្យដឹងថា ក្មេងស្រី អាយុ១៣ឆ្នាំម្នាក់ បានភ្ញាក់ទាំង កណ្តាលអាធ្រាត នៅពេលដឹងថា មានអ្វីម្យ៉ាង កំពុងតែឆេះនៅ ខាងក្រោម ខ្នើយគេង របស់នាង ដែលនោះ ជាទូរស័ព្ទដៃ ស្មាតហ្វូត Galaxy S4 ។

ប្រភពដដែល បានឲ្យដឹងថា ក្មេងស្រីរូបនេះ មានឈ្មោះ Ariel Tolfree រស់នៅរដ្ឋ Texas សហរដ្ឋអាមេរិក បាននិយាយថា ពេលដែលនាង ចូលគេង នាងបានទុកទូរស័ព្ទ នៅក្រោមខ្នើយគេង ប៉ុន្តែក្រោយពី ធុំក្លិនអ្វីម្យ៉ាងកំពុងឆេះ ស្រាប់តែនាង ស្ទុះក្រោកឡើងមើល ទាំងកណ្តាលយប់ ទើបដឹងថា ទូរស័ព្ទរបស់នាង បានឆេះខ្ទេចម៉ត់តែម្តង និងឆេះទាំងខ្នើយគេង របស់នាង ទៀតផង។

ចំណែក ឪពុកក្មេងស្រីនេះវិញ គាត់បាននិយាយ សារភាពថា ថ្មទូរស័ព្ទ Galaxy S4 របស់កូនស្រីគាត់ មិនមែនជាថ្ម គុណភាពល្អ ពីក្រុមហ៊ុន ទូរស័ព្ទ Samsung នោះទេ។ វាជាផលិតផលថ្ម មានតម្លៃថោក ដែលមិនអនុញ្ញាត ឲ្យប្រើសំរាប់ផលិតផល ស្មាតហ្វូន នោះឡើយ។ តែទោះជា យ៉ាងណា ក៏ក្រុមហ៊ុន Samsung បានជួយចំណាយ ផ្លាស់ប្តូរ ខ្នើយ និង ពូកឲ្យក្មេងស្រីនេះ ផងដែរ ក្រោយកើតហេតុការណ៍រួចមក។ 

យ៉ាងណាមិញ ក្មេងស្រីនេះ មិនបានរងរបួសអ្វីឡើយ ប៉ុន្តែឪពុកក្មេងស្រី បាននិយាយទៀតថា ក្រុមហ៊ុន គួរតែធ្វើការ ណែនាំអតិថិជន បន្ថែមទៀត ជៀសវាង កុំឲ្យ ប្រើប្រាស់ ផលិតផលគ្រឿង បំលាស់ទូរស័ព្ទមិនមានគុណភាពល្អ ហើយគាត់ ណែនាំអ្នកប្រើប្រាស់ ទូរស័ព្ទទំនើប កុំដាក់ទូរស័ព្ទ ក្រោមខ្នើយ និង ជិតខ្លួនពេក នៅពេលគេងពេលយប់៕ 




រូបភាពៈ សភាពក្រោយទូរសព្ទ ដែលបានឆេះក្រោមខ្នើយនេះ 

ប្រភព៖ Fox4

ដោយ៖  ទីន

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]