បរទេស៖  វីដេអូឃ្លីបមួយ ដែលមានរយៈពេល មិនដល់ ១ នាទី ផងនោះ ត្រូវបានអ្នកលេង អ៊ីនធើណេត ចែកចាយ យ៉ាងច្រើនក្នុង បណ្តាញសង្គម និង យូធូប ដែលបានបង្ហាញពីសកម្មភាព របស់បុរសម្នាក់ ហ៊ានយក ជីវិតទៅប្រថុយ ជាមួយនឹង ល្បែងឆ្កួតៗ មិនខ្លាចស្លាប់ ដោយការលោតហក់ចុះ ពីអាគារ កំពស់៥ជាន់ ចូលទៅក្នុង អាងហែលទឹក នៅជាន់ផ្ទាល់ដី។

ទោះជាយ៉ាងណា យើងឃើញថា គាត់ហាក់បីដូចជា មានភាព ស្ទាត់ជំនាញ យ៉ាងខ្លាំង ហើយគាត់ ពុំមានរងរបួស និងមានគ្រោះថ្នាក់ អ្វីនោះទេ។ តែទោះជាយ៉ាងណា មានប្រិយមិត្ត ជាច្រើនបាន បញ្ចេញមតិ រិះគន់ ស្រដៀងៗគ្នា ទៅកាន់វីដេអូ មួយនេះថា ជាអំពើដ៏ឆ្កួត បំផុតក្នុងការ យកជីវិតទៅផ្សង នឹងគ្រោះថ្នាក់ ដូចនេះ។

ចង់ដឹងថា វីដេអូនេះ យ៉ាងណាសូម ទស្សនាវីដេអូ ទាំងអស់គ្នា ទើបជ្រាបច្បាស់៖


តើអ្នកយល់យ៉ាងណាដែរ? សូមអ្នកកុំសាកល្បងធ្វើតាមឲ្យសោះ!

ប្រភព យូធូប

ដោយ mey

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]