ភ្នំពេញ៖ យុវជនជាប់ ចោទ២នាក់ កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៤ ត្រូវបាន សាលាដំបូង រាជធានីភ្នំពេញ ប្រកាសសាលក្រម ផ្តន្ទាទោស ដាក់ពន្ធនាគារ ម្នាក់ៗ រយៈពេលពី៣ ទៅ៦ឆ្នាំ ពីបទ «រូមភេទជាមួយ អនីតិជន» ប្រព្រឹត្តកាលពី រាត្រីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣ នៅក្នុងភូមិ ចំការឪឡឹក សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

លោក ហេង កេសរោ ប្រធានចៅក្រម ប្រឹក្សាជំនុំជម្រះ បានឲ្យដឹងថា ជនជាប់ចោទទាំង២នាក់ ខាងលើនេះមាន ឈ្មោះ ទី១-ឈ្មោះ រឿន ខេម ភេទប្រុស អាយុ២១ឆ្នាំ និង ទី២-ឈ្មោះ ប្រាក់ ធី ភេទប្រុស អាយុ ១៧ឆ្នាំ។ ពួកគេទាំង២នាក់ ត្រូវបានចោទ ប្រកាន់ពីបទ «រួមភេទជាមួយអនីតិជន» តាមមាត្រា៤២ នៃ ច្បាប់ស្តី ការបង្ក្រាបអំពើជួញដូរមនុស្ស និង អំពើអាជីវកម្មផ្លូវភេទ និង មាត្រា២៤១ នៃ ក្រមព្រហ្មទណ្ឌកម្ពុជា។

លោកចៅក្រម បានបន្ថែមថា ក្នុងចំណោមជនជាប់ ចោទទាំង២ នាក់នេះ ឈ្មោះ រឿន ខេម ត្រូវបានតុលាការ ផ្តន្ទាទោសដាក់ គុករយៈពេល៦ឆ្នាំ រីឯ ជនជាប់ចោទឈ្មោះ ប្រាក់ ធី ត្រូវបានផ្តន្ទាទោស ដាក់ពន្ធនាគារ រយៈពេល៣ឆ្នាំ នៅក្នុងពន្ធនាគារ៕



បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]